អ្នកដំណើរជាច្រើនរងរបួស ដោយសារយន្តហោះជួបបញ្ហាពេលចុះចត នៅខេត្តភូកេត ប្រទេសថៃ (Video inside)
14-01-2026 13:17
(ភូកេត)៖ អ្នកដំណើរជាច្រើន នៅលើជើងហោះហើរលេខ EY416 របស់ក្រុមហ៊ុនអាកាចរណ៍ Etihad Airways បានរងរបួស ពេលដែលយន្តហោះជួបបញ្ហាចលាចលដោយប៉ះទង្គិចជាមួយកម្លាំងខ្យល់ខ្លាំង អំឡុងពេលចុះចត នៅឯអាកាសយានដ្ឋានអន្តរជាតិភូកេត ប្រទេសថៃ កាលពីវេលាម៉ោងប្រហែល ១១ និង ៥០នាទីព្រឹកថ្ងៃពុធ ទី១៤ ខែមករា ឆ្នាំ ២០២៦។ នេះបើយោងតាមការចេញផ្សាយដោយកាសែតថៃ Khaosod។
យោងតាមមន្ត្រីអាកាសយានដ្ឋាន ជើងហោះហើរខាងលើនេះ ចេញពីក្រុងអាប៊ូដាប៊ី ប្រទេសអេមីរ៉ាត់អារ៉ាប់រួម មកកាន់ខេត្តភូកេត ប្រទេសថៃ មានដឹកអ្នកដំណើរចំនួន ១៣០នាក់៕
