FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឥណ្ឌា ប្រាប់ប៉ាគីស្ថាន ឱ្យពិនិត្យមើលឧប្បត្តិហេតុបំពានដោយដ្រូន (Video inside)

14-01-2026 11:35

(ញូវដេលី)៖ ប្រមុខកងទ័ពឥណ្ឌា លោក Upendra Dwivedi បាននិយាយនៅថ្ងៃអង្គារ ទី១៤ ខែមករាថា មានការជូនដំណឹងទៅកាន់ទីបញ្ជាការប្រតិបត្តិយោធាប៉ាគីស្ថាន ឱ្យពិនិត្យមើលឧប្បត្តិហេតុបំពានដោយដ្រូន ដែលហោះចេញពីប៉ាគីស្ថានចូលមកប្រទេសឥណ្ឌា ខណៈដែលវាបានកើតឡើង បន្ទាប់ពីរយៈពេលច្រើនខែនៃជម្លោះប្រដាប់អាវុធរវាងប្រទេសជិតខាងទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រភពយោធាឥណ្ឌាម្នាក់និយាយថា ដ្រូន ៥គ្រឿងបានចូលមក​​ព្រំដែន Jammu នៃតំបន់ Kashmir ប៉ែកខាងឥណ្ឌា កាលពី​ថ្ងៃ​អាទិត្យកន្លងទៅ។ នៅក្នុងឧប្បត្តិហេតុមួយផ្សេងទៀតកាលពីថ្ងៃសុក្រ ដ្រូនមួយគ្រឿងហោះមកពីប៉ាគីស្ថាន សង្ស័យថាត្រូវបានបាញ់ទម្លាក់។

បើតាមលោក Dwivedi យ៉ាងហោចណាស់ដ្រូន ៨គ្រឿង ត្រូវបានរកឃើញចាប់តាំងពីថ្ងៃសៅរ៍សប្តាហ៍មុនមក។ លោកគូសបញ្ជាក់ថា «ខ្ញុំជឿថាវាជាដ្រូនយោធា ដែលចង់ស៉ើបការណ៍។ វាអាចទៅរួចដែរថា ពួកគេក៏ចង់ដឹងថា តើអាចមានភាពធ្វេសប្រហែស ឬធូររលុងណាមួយនៅក្នុងជួរកងទ័ពឥណ្ឌាឬទេ»

ជុំវិញព័ត៌មាននេះ ភាគីប៉ាគីស្ថាន នៅមិនទាន់មានការបញ្ជាក់នោះទេ៕