FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កាសែតជប៉ុន Yomiuri រាយការណ៍ថាលោកស្រី Takaichi មានបំណងរៀបចំការបោះឆ្នោតមុនអាណត្តិនៅថ្ងៃទី៨ ខែកុម្ភៈ (Video inside)

14-01-2026 08:54

(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi កំពុងពិចារណាអំពាវនាវឱ្យមានការរៀបចំការបោះឆ្នោតរដ្ឋសភាមុនអាណត្តិនៅថ្ងៃទី៨ ខែកុម្ភៈខាងមុខ បន្ទាប់ពីការរំលាយរដ្ឋសភា នៅសប្ដាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើសេចក្ដីរាយការណ៍របស់កាសែតជប៉ុន Yomiuri នៅថ្ងៃពុធ ទី១៤ ខែមករានេះបានឱ្យដឹងថាកញ្ចប់ថវិកាសារពើពន្ធឆ្នាំ២០២៦ មិនទំនងជានឹងត្រូវបាន អនុម័តដោយរដ្ឋសភាជប៉ុននៅមុនដំណាច់ឆ្នាំសារពើពន្ធគិតត្រឹមខែមីនាខាងមុខនោះទេ ប្រសិនបើការបោះឆ្នោតរដ្ឋសភាមុនអាណត្តិត្រូវបានរៀបចំឡើង ហើយលោកស្រី Takaichi កំពុងពិចារណាលើកញ្ចប់ថវិកាបណ្ដោះអាសន្ន ខណៈលោកស្រីសន្យាថានឹងដាក់ចេញវិធានការដោះស្រាយបញ្ហាអតិផរណាបានឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម ​(LDP) ដែលជាបក្សកាន់អំណាចរបស់លោកស្រី Takaichi កំពុងក្ដាប់សំឡេងភាគច្រើនក្នុងរដ្ឋសភា តែបាត់បង់សំំឡេងនៅឯព្រឹទ្ធសភា។ ដូច្នេះការបោះឆ្នោតមុន អាណត្តិអាចនឹងជំរុញអំណាចរបស់លោកស្រីនៅក្នុងរដ្ឋសភា។ តែទោះជាបែបនេះក្ដី លោកស្រីនៅតែតម្រូវឱ្យស្វែងរកកិច្ចសហប្រតិបត្តិការជាមួយគណបក្សប្រឆាំងដើម្បីអនុម័តច្បាប់នានានៅក្នុងព្រឹទ្ធសភា ឬសភាជាន់ខ្ពស់៕