មន្ត្រីអ៊ីរ៉ង់ទទួលស្គាល់ថា មនុស្ស ២,០០០នាក់បានស្លាប់ក្នុងបាតុកម្មដ៏ហិង្សា (Video inside)
13-01-2026 18:41
(តេហេរ៉ង់)៖ មន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់ម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារនេះថា មនុស្សប្រហែល ២,០០០នាក់ រួមទាំងកងកម្លាំងសន្តិសុខ បានស្លាប់នៅក្នុងបាតុកម្មទូទាំងប្រទេស។ នេះគឺជាលើកទីមួយហើយដែលអាជ្ញាធរបានទទួលស្គាល់ជាផ្លូវការនូវចំនួនអ្នកស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់ បន្ទាប់ពីការបង្ក្រាបដ៏តឹងរ៉ឹងអស់រយៈពេលពីរសប្តាហ៍។
មន្ត្រីរូបនោះបានអះអាងថា ក្រុមដែលលោកហៅថា «ភេរវករ» គឺជាអ្នកទទួលខុសត្រូវចំពោះការស្លាប់ទាំងនេះ ប៉ុន្តែមិនបានបញ្ជាក់លម្អិតអំពីចំនួនបាតុករ និងកងកម្លាំងសន្តិសុខដែលបានស្លាប់នោះទេ។
ភាពចលាចលនេះបង្កឡើងដោយវិបត្តិសេដ្ឋកិច្ច និងត្រូវបានចាត់ទុកថាជាបញ្ហាប្រឈមផ្ទៃក្នុងដ៏ធំបំផុតសម្រាប់របបដឹកនាំសាសនារបស់អ៊ីរ៉ង់ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ។ អាជ្ញាធរបានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថាបានញុះញង់ឱ្យមានអំពើហិង្សា ខណៈដែលការកាត់ផ្តាច់ប្រព័ន្ធអ៊ីនធឺណិតបានធ្វើឱ្យលំហូរព័ត៌មានមានការលំបាក៕


