FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ដូណាល់ ត្រាំ តែងតាំងខ្លួនឯងជាប្រធានាធិបតីស្ដីទីរបស់វ៉េណេស៊ុយអេឡា (Video inside)

13-01-2026 09:05

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី១១ ខែមករា បានបង្ហោះរូបថតមួយសន្លឹកដោយតែងតាំងខ្លួនឯងជាប្រធានាធិបតីស្ដីទីរបស់ វ៉េណេស៊ុយអេឡា បន្ទាប់ពីយោធាអាមេរិកបើកប្រតិបត្តិការចាប់ខ្លួនប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ។ នេះបើតាមសារព័ត៌មានអាមេរិក Axios។

លោក ត្រាំ បានបង្ហោះរូបភាពមួយសន្លឹករបស់លោកលើបណ្ដាញទំនាក់ទំនងសង្គម Truth Social កាលពីយប់ថ្ងៃអាទិត្យ ដោយរូបថតនោះគេឃើញមានពាក្យសរសេរពី ខាងក្រោមថា «ប្រធានាធិបតីស្ដីទីរបស់វ៉េណេស៊ុយអេឡា»។ រូបថតដែលត្រូវបានបង្ហោះនេះមានទម្រង់ដូច Wikipedia តែខាង Wikipedia មិនបានធ្វើបច្ចុប្បន្នភាពដូច ការអះអាងរបស់លោក ត្រាំ នោះទេ។

គួរបញ្ជាក់ថា នៅបន្ទាប់ពីការចាប់ខ្លួនលោក ម៉ាឌូរ៉ូ លោកស្រី Delcy Rodríguez ដែលជាអនុប្រធានាធិបតី និងជារដ្ឋមន្ត្រីប្រេងបានស្បថចូលកាន់តំណែងជា ប្រធានាធិបតីស្ដីទីរបស់វ៉េណេស៊ុយអេឡា កាលពីថ្ងៃទី៥ ខែមករា៕