អូស្រ្តាលី កំពុងពន្លឿនការអនុម័តច្បាប់ ប្រឆាំងនឹងការរើសអើងជាតិសាសន៍ (Video inside)
12-01-2026 16:14
(ស៉ីដនី)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese បាននិយាយថា សភាជាតិនៃប្រទេសអូស្រ្តាលី នឹងបន្ថយថ្ងៃឈប់សម្រាករដូវក្តៅ ដើម្បីអនុម័តច្បាប់ប្រឆាំងការរើសអើងជាតិសាសន៍ បន្ទាប់ពីការបាញ់ប្រហារលើជនជាតិជ្វីហ្វ នៅឯឆ្នេរទីក្រុងស៉ីដនី ខណៈក្តីបារម្ភជុំវិញការបញ្ចេញមតិដោយសេរី ក៏បានលេចឡើងផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១២ ខែមករា ឆ្នាំ ២០២៦។
សភាសហព័ន្ធ នឹងត្រឡប់ចូលធ្វើការវិញនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ដោយលោក Albanese ចង់ឱ្យច្បាប់នេះ ដាក់ពិន័យខ្លាំងជាងមុនលើការនិយាយរើសអើង និងទិញយកកាំភ្លើងត្រឡប់មកវិញក្រោយកើតហេតុណាមួយ។ លោកបានប្រាប់អ្នកយកព័ត៌មាន នៅក្នុងទីក្រុងកង់បេរ៉ា ថា ប្រជាជនអូស្ត្រាលីមានសិទ្ធិបញ្ចេញទស្សនផ្សេងៗគ្នា អំពីមជ្ឈិមបូព៌ា តែអ្វីដែលពួកគេគ្មានសិទ្ធិធ្វើ គឺការដាក់បន្ទុកនរណាម្នាក់ ឱ្យទទួលខុសត្រូវជំនួសទង្វើអ្នកដទៃ។
តាមក្រុមមន្ត្រីអូស្រ្តាលី ច្បាប់ដែលបានស្នើឡើង ក៏នឹងបន្ធូរបន្ថយការបដិសេធផ្តល់ទិដ្ឋាការផងដែរ ដោយផ្អែកលើមូលដ្ឋាន នៃការរើសអើងជាតិសាសន៍ និងបន្ថយកម្រិតនៃការហាមឃាត់ចំពោះអង្គការមួយចំនួន រួមទាំងក្រុម neo-Nazi ផងដែរ៕



