FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៉ីរ៉ង់ជា​ប់លេខ៣ ជាប្រទេសមានប្រេងបម្រុងមហាសាលធំជាងគេនៅលើពិភពលោក (Video inside)

12-01-2026 10:18

(ញូវដែលី)៖ អ៉ីរ៉ង់ជាប្រទេសកាន់កាប់ប្រេងបម្រុងធំជាងគេបំផុតជាប់ចំណាប់ថ្នាក់លេខ៣ និងឧស្ម័នបម្រុងជាប់លេខ២ នៅលើពិភពលោក។ មិនតែប៉ុណ្ណោះអ៉ីរ៉ង់ក៏កំពុងគ្រប់គ្រងច្រកសមុទ្រ Hormuz និងមានសម្ព័ន្ធភាពជាយុទ្ធសាស្ត្រជាមួយចិនផងដែរ ដែលទាំងអស់នេះធ្វើឱ្យភូមិសាស្ត្ររបស់អ៉ីរ៉ង់មានសារៈសំខាន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានឥណ្ឌា Wion News។

អ៉ីរ៉ង់ត្រូវបានរាយការណ៍ថា កំពុងកាន់កាប់ប្រេងបម្រុងជិត ២០៨ពាន់លានបារ៉ែល ឬជាប់ចំណាត់ថ្នាក់ទី៣ តាមពីក្រោយអារ៉ាប៊ីសាអូឌីត និងវ៉េណេស៊ុយអេឡា។ ប្រេងបម្រុងដ៏មហាសាលនេះ បានធ្វើឱ្យអ៉ីរ៉ង់មានសារៈសំខាន់សម្រាប់សន្តិសុខថាមពលរយៈពេលវែងរបស់សេដ្ឋកិច្ចពិភពលោក។ និយាយពីឧស្ម័នធម្មជាតិបម្រុងវិញ អ៉ីរ៉ង់ជាប់ចំណាត់ថ្នាក់លេខ២ ដោយកានកាប់ឧស្ម័ន បម្រុងប្រមាណ ៣៣.៩៨ទ្រីលានម៉ែត្រគូប។

ក្រៅពីនេះ អ៉ីរ៉ង់ក៏កំពុងគ្រប់គ្រងច្រកសមុទ្រ Hormuz ដែលនេះធ្វើឱ្យអ៉ីរ៉ង់អាចគ្រប់គ្រងប្រហែលជា ២០ភាគរយនៃការធ្វើពាណិជ្ជកម្មប្រេងពិភពលោក ឬកប៉ាល់ដឹកប្រេងធ្វើដំណើរឆ្លងកាត់ តាមច្រកសមុទ្រនេះ៕⁩