FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ដូណាល់ ត្រាំ កំពុងពិចារណាលើជម្រើសយោធាប្រឆាំងនឹងអ៉ីរ៉ង់ (Video inside)

12-01-2026 08:46

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី១១ ខែមករា បាននិយាយថារូបលោកកំពុងពិចារណាលើជម្រើសយោធាប្រឆាំងនឹងអ៉ីរ៉ង់ បន្ទាប់ពីមាន សេចក្ដីរាយការណ៍ពីការបង្រ្កាបយ៉ាងបង្ហូរឈាមលើក្រុមបាតុករប្រឆាំងរដ្ឋាភិបាលពីសំណាក់កងកម្លាំងសន្តិសុខអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅពេលត្រូវបានសាកសួរដោយក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One ថាតើអ៉ីរ៉ង់បានដើរឆ្លងបន្ទាត់ក្រហមដែលលោកបានគូសកន្លងមកដែរឬក៏យ៉ាងណា? លោក ត្រាំ បានឆ្លើយថា «មើលទៅ ពួកគេកំពុងចាប់ផ្ដើមដើរឆ្លងបន្ទាត់ក្រហមហើយ»។ លោកបន្ថែមថារូបលោក និងយោធាអាមេរិកកំពុងសិក្សាពីជម្រើសជាច្រើនដើម្បីឆ្លើយតបទៅនឹងការកើនឡើង នៃភាពចលាចលនៅក្នុងប្រទេសអ៉ីរ៉ង់ ក្នុងនោះរួមមានទាំងជម្រើសយោធាផងដែរ។ លោក ត្រាំ កាលពីពេលថ្មីៗនេះបានព្រមានថាសហរដ្ឋអាមេរិកអាចនឹងធ្វើអន្តរាគមន៍ជួយដល់ ក្រុមបាតុករអ៉ីរ៉ង់ ប្រសិនបើរដ្ឋអំណាចតេហេរ៉ង់បាញ់ប្រហារលើក្រុមហ្វូងបាតុករ។

គួរបញ្ជាក់ថា បើតាមក្រុមអង្គការសិទ្ធិមនុស្សនៅអ៉ីរ៉ង់ ចំនួនអ្នកស្លាប់នៅក្នុងការបង្ក្រាបបាតុកម្មទូទាំងប្រទេសអ៉ីរ៉ង់ បានកើនឡើងនៅថ្ងៃអាទិត្យនេះយ៉ាងហោចណាស់ ៥៣៨នាក់ ខណៈមនុស្សជាង១០.៦០០នាក់ត្រូវបានចាប់ឃុំខ្លួន៕