FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាមេរិកព្រមានចិន​ថា​​ «នៅឱ្យឆ្ងាយពីទ្វីបអាមេរិក» ក្រោយប្រតិបត្តិការយោធានៅវេណេស៊ុយអេឡា (Video inside)

11-01-2026 21:38

(វ៉ាស៊ីនតោន)៖ មន្ត្រីរដ្ឋបាលលោក ត្រាំ ជាច្រើននាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា​ ប្រតិបត្តិការយោធាអាមេរិកដែលចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ កាលពីសប្តាហ៍មុន គឺមានបំណងមួយផ្នែកដើម្បីផ្ញើសារទៅកាន់ប្រទេសចិនថា «ចូរនៅឱ្យឆ្ងាយពីទ្វីបអាមេរិក»។

អស់រយៈពេលពីរទសវត្សរ៍មកហើយ ទីក្រុងប៉េកាំងបានព្យាយាមកសាងឥទ្ធិពលនៅអាមេរិកឡាទីន ដើម្បីទទួលបានទីតាំងយុទ្ធសាស្ត្រនៅមាត់ទ្វាររបស់គូប្រជែងភូមិសាស្ត្រនយោបាយរបស់ខ្លួន តាមរយៈគម្រោងនានាដូចជាស្ថានីយផ្កាយរណបនៅអាហ្សង់ទីន និងកំពង់ផែនៅប៉េរូ។

មន្ត្រីអាមេរិកបានបញ្ជាក់ថា ចំណាត់ការរបស់លោក ត្រាំ មានបំណងទប់ទល់នឹងមហិច្ឆតារបស់ចិន ហើយបានប្រកាសថា ពេលវេលាដែលប៉េកាំងប្រើប្រាស់បំណុលដើម្បីទទួលបានប្រេងតម្លៃថោកពីវេណេស៊ុយអេឡាគឺ «បានបញ្ចប់ហើយ»៕