FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការបាញ់ប្រហាររបស់អ៊ីស្រាអែល សម្លាប់ជនជាតិប៉ាឡេស្ទីន ៣នាក់នៅហ្គាហ្សា ខណៈដែលភាពតានតឹងកំពុងកើនឡើង

11-01-2026 19:39

(ហ្គាហ្សា)៖ អាជ្ញាធរសុខាភិបាលក្នុងតំបន់បានប្រកាសថា ការបាញ់ប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៣នាក់ នៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកពីគ្នានៅតំបន់ហ្គាហ្សា ខណៈដែលភាពតានតឹងកំពុងកើនឡើង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រុមគ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះម្នាក់ត្រូវបានសម្លាប់នៅសង្កាត់ Tuffah ក្នុងទីក្រុងហ្គាហ្សា និងពីរនាក់ទៀតត្រូវបានសម្លាប់នៅក្រុង Bani Suhaila ភាគខាងកើតខាន់យូនីស ដែលជាតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែល។

មន្ត្រីហាម៉ាស់ម្នាក់បានជំរុញឱ្យអ្នកសម្របសម្រួលអន្តរជាតិធ្វើអន្តរាគមន៍ជាបន្ទាន់ ដើម្បីបញ្ឈប់ «ការសម្លាប់ប្រចាំថ្ងៃរបស់អ៊ីស្រាអែល» ដែលក្រុមនេះចោទថាមានបំណងបំផ្លាញកិច្ចព្រមព្រៀងបទឈប់បាញ់។

គួរបញ្ជាក់ថា ទោះបីជាមានបទឈប់បាញ់តាំងពីខែតុលាក៏ដោយ ក៏ជនជាតិប៉ាឡេស្ទីនជាង ៤៤០នាក់ និងទាហានអ៊ីស្រាអែល ៣នាក់ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សាដែលនៅតែបន្តកើតមាន៕