FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្អូនស្រីលោក គីម ជុងអ៊ុន ទទូចឱ្យកូរ៉េខាងត្បូង ស៉ើបអង្កេតឧប្បត្តិហេតុយន្តហោះដ្រូន (Video inside)

11-01-2026 13:27

(ព្យុងយ៉ាង)៖ នាថ្ងៃអាទិត្យនេះ ក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA អ្នកនាង Kim Yo Jong ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំ លោក គីម ជុងអ៊ុន បានទទូចឱ្យកូរ៉េខាងត្បូង ស៉ើបអង្កេតឧប្បត្តិហេតុយន្តហោះដ្រូន នាពេលថ្មីៗនេះ ដើម្បីផ្តល់ការបកស្រាយលម្អិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០២៦។

អ្នកនាង Kim បាននិយាយថា ខ្លួនអ្នកនាងផ្ទាល់កោតសរសើរទីក្រុងសេអ៊ូល ដែលបានធ្វើការសម្រេចចិត្តប្រសើរមួយ ដោយប្រកាស​គោលជំហរជាផ្លូវការថា គ្មានចេតនាបង្កហេតុ ហើយអ្នកនាងបានព្រមានថា ការបង្កហេតុណាមួយ នឹងបង្កឱ្យមានស្ថានការណ៍ដ៏អាក្រក់ជាក់ជាមិនខាន។

កាលពីថ្ងៃសៅរ៍យោធាកូរ៉េខាងជើង បានឱ្យដឹងថា យន្តហោះដ្រូនមួយចំនួន បានហោះចេញពីកូរ៉េខាងត្បូង ចូល​មកកូរ៉េខាងជើងក្នុងខែមករានេះ ក្រោយករណីទន្ទ្រានមួយផ្សេងទៀត កាលពីខែកញ្ញា ឆ្នាំ២០២៥។ ក្រោយការអះអាងបែបនោះ កូរ៉េខាងត្បូងបានចេញមុខឆ្លើយតបភ្លាមៗថា ពួកវាមិនមែនធ្វើប្រតិបត្តិការដោយយោធារបស់ខ្លួនឡើយ។ កូរ៉េខាងត្បូង ក៏បាននិយាយដែរថា នឹងមានការស៉ើបអង្កេតល្អិតល្អន់ ចំពោះករណីអាចជាជនស៉ីវិលបង្ហោះដ្រូនទាំងនោះ ហើយបានបញ្ជាក់ពី​គោលជំហរយ៉ាងច្បាស់របស់ខ្លួនថា ពុំមានចេតនាបង្កហេតុណាមួយទេ។

អ្នកនាង Kim Yo Jong បានលើកឡើងយ៉ាងដូច្នេះថា «អ្វីដែលច្បាស់ គឺដ្រូនមកពីកូរ៉េខាងត្បូង បានបំពានដែនអាកាសរបស់យើង។ ដូច្នេះទោះបី អ្នកដែលប្រព្រឹត្តគឺជានរណា ឬវាជាទង្វើរបស់បុគ្គលិកឬអង្គភាពស៉ីវិលណាមួយក៏ដោយ អាជ្ញាធរដែលទទួលខុសត្រូវបញ្ហាសន្តិសុខជាតិ មិនអាចគេចវេះពីការទទួលខុសត្រូវរបស់ពួកគេ សម្រាប់រឿងនេះបានឡើយ»