FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីប្រចាំតំបន់ អះអាងថាការវាយប្រហារ របស់អ៊ុយក្រែន បណ្តាលឱ្យមនុស្ស ៦០០ ០០០នាក់គ្មានអគ្គិសនីប្រេីប្រាស់ នៅតំបន់ Belgorod (Video inside)

10-01-2026 21:03

(មូស្គូ)៖ អភិបាលតំបន់ Belgorod របស់ប្រទេសរុស្ស៉ី ដែលមានព្រំប្រទល់ជាប់ប្រទេសអ៊ុយក្រែន បាននិយាយនៅថ្ងៃសៅរ៍នេះថា អ្នកស្រុកចំនួន ៦០០ ០០០នាក់គ្មានអគ្គិសនី កំដៅ និងទឹក បន្ទាប់ពីការវាយប្រហារដោយមីស៉ីលរបស់អ៊ុយក្រែន។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១០ ខែមករា ឆ្នាំ ២០២៦។

លោក Vyacheslav Gladkov បានឱ្យដឹងទៀតថា ការងារកំពុងដំណើរការដើម្បីស្តារការផ្គត់ផ្គង់អគ្គិសនីឡើងវិញ ប៉ុន្តែស្ថានភាពនេះគឺមានការប្រឈមយ៉ាងខ្លាំង។ វីដេអូដែលថតដោយ Reuters ក្នុងទីក្រុង Belgorod បង្ហាញឱ្យឃេីញភ្លើងតាមដងផ្លូវត្រូវបានពន្លត់ ហើយអ្នកស្រុកដេីរដោយមានពិលកាន់នៅនឹងដៃ។

គួរបញ្ជាក់ថា សីតុណ្ហភាពក្នុងប្រទេសរុស្ស៉ី​ និងអ៊ុយក្រែនភាគច្រើន បានចុះត្រជាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ តំបន់ Belgorod ដែលនៅជាប់នឹងតំបន់ Kharkiv របស់អ៊ុយក្រែន និងមានប្រជាជនមុនសង្គ្រាម ១.៥លាននាក់ បានទទួលរងការវាយប្រហារជាប្រចាំពីកងកម្លាំងរបស់ទីក្រុងកៀវ ចាប់តាំងពីរុស្ស៉ីបេីកការឈ្លានពាន៕