FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរ ចំពោះពិធីបើកសកម្មភាព «ឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនចិន-អាហ្វ្រិក» ឆ្នាំ២០២៦

09-01-2026 16:59

(ប៉េកាំង)៖ នៅថ្ងៃទី៨ ខែមករា ឆ្នាំ ២០២៦ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរ ចំពោះពិធីបើកសកម្មភាព "ឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនចិន-អាហ្វ្រិក" ឆ្នាំ ២០២៦ ។

ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា រំពឹងទុកថា ភាគីទាំងពីរនឹងចាត់ទុកសកម្មភាព "ឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនចិន-អាហ្វ្រិក" ជាឱកាសមួយដើម្បីបន្តវេនចំណងមិត្តភាពប្រពៃណី បង្កើនការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក ក៏ដូចជាធ្វើឱ្យការផ្លាស់ប្តូរបទពិសោធអភិបាលកិច្ច ឱ្យកាន់តែស៊ីជម្រៅនិងពួតដៃគ្នា ជំរុញការធ្វើទំនើបកម្ម ក្នុងន័យរួមចំណែកថ្មីរបស់ចិននិងអាហ្វ្រិកជំរុញសាមគ្គីភាព របស់ប្រទេសសកលខាងត្បូងដើម្បីរួមគ្នាឆ្លើយតប បញ្ហាប្រឈមសកល ផ្សព្វផ្សាយពីគុណតម្លៃរួមរបស់មនុស្សជាតិទាំងមូល និងជំរុញការកសាងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន