FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បាក់រលំកន្លែងចាក់សំរាម បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងបាត់ខ្លួនមួយចំនួនទៀត នៅហ្វីលីពីន (Video inside)

09-01-2026 15:36

(ម៉ានីល)៖ ការបាក់រលំកន្លែងចាក់សំរាមមួយ នៅឯភាគកណ្តាលនៃប្រទេសហ្វីលីពីន ធ្វើឱ្យមានកម្មករកប់ជាប់ក្រោមគំនរដ៏ធំ បណ្តាលស្លាប់ម្នាក់ របួស ៧នាក់ និងមួយចំនួនទៀតបាត់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃសុក្រ ទី៩ ខែមករា ឆ្នាំ ២០២៦។

ប៉ូលិសនិយាយថា ក្រុមអ្នកសង្គ្រោះបានជួយទាញយកមនុស្ស ៨នាក់នៅរស់ចេញពីគំនរសំរាម ហើយកំពុងស្វែងរកអ្នកបាត់ខ្លួនចំនួន ២៧នាក់ ក្រោមកម្ទេចកម្ទីដែលរលំលើភូមិ Binaliw ខេត្ត Cebu។ ជន​រង​គ្រោះ​ រួម​មាន​កម្មករ​នៅ​កន្លែង​ចាក់​សំរាម ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ថា​ មានអ្នកដែល​មិន​មែន​ជា​កម្មករ​ ស្ថិត​ក្នុង​ចំណោម​ជន​រង​គ្រោះ​ឬ​អត់​។

ដោយឡែក អភិបាលខេត្ត Cebu លោក Nestor Archival បានអះអាងថាមនុស្ស ១២នាក់ត្រូវបានជួយសង្គ្រោះ និង ៣៨នាក់បាត់ខ្លួន។ ភ្លាមៗនេះ ភាពខុសគ្នានៃតួលេខនៃ​អ្នក​បាត់​ខ្លួន និង​អ្នកដែលត្រូវបាន​ជួយ​សង្គ្រោះ​ រវាង​ប៉ូលិស និងអាជ្ញាធរតំបន់ ​មិនមានការបញ្ជាក់នៅឡើយទេ៕

អគារទាបមួយ ដែលត្រូវជញ្ជាំងកន្លែងចាក់សំរាមបាក់រលំលើ គឺជាឃ្លាំងសម្រាប់កម្មករ​ញែកកាកសំណល់ និងសំរាមកែច្នៃឡើងវិញ។ គេក៏នៅតែមិនច្បាស់ថាតើផ្ទះនៅក្បែរនោះ រងផលប៉ះពាល់ឬយ៉ាងណា៕