ឥណ្ឌាជម្លៀសប្រជាជន ៥០ ០០០នាក់ មុនពេលព្យុះស៉ីក្លូន Montha មកដល់ (Video inside)
27-10-2025 15:15
(ញូវដេលី)៖ ប្រជាជនឥណ្ឌា ៥០ ០០០នាក់ ត្រូវបានបញ្ជូនទៅកាន់ជំរំសុវត្ថិភាព នាថ្ងៃចន្ទ ទី២៧ ខែតុលានេះ ដែលជាការជម្លៀសមុនមួយថ្ងៃ មុនពេលព្យុះស៉ីក្លូន Montha បោកបក់មកលើឆ្នេរសមុទ្រ Bengal និងដែលត្រូវបានព្យាករណ៍ថា មានកម្លាំងខ្យល់ និងភ្លៀងធ្លាក់ខ្លាំងនៅឆ្នេរភាគខាងកើត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសាព័ត៌មាន Reuters។
អាជ្ញាធរបានលុបថ្ងៃសម្រាក សម្រាប់បុគ្គលិកសង្គ្រោះបន្ទាន់ និងបានបញ្ជាឱ្យបិទសាលារៀន និងមហាវិទ្យាល័យនានា ក្នុងតំបន់ឆ្នេរសមុទ្រ នៃភាគខាងត្បូងរដ្ឋ Andhra Pradesh និងភាគខាងកើតរដ្ឋ Odisha ដែលត្រូវបានគេព្យាករណ៍ថា នឹងរងផលប៉ះពាល់ដោយអាកាសធាតុអាក្រក់។
ទីភ្នាក់ងារឧតុនិយមឥណ្ឌា (IMD) បានឱ្យដឹងថា ព្យុះស៉ីក្លូន Montha ទំនងជាវិវត្តន៍ទៅជាព្យុះដ៏មានឥទ្ធិពលនៅថ្ងៃអង្គារ មុនពេលឆ្លងកាត់ឆ្នេរសមុទ្រនៃរដ្ឋ Andhra Pradesh នៅយប់ថ្ងៃដដែល។ រដ្ឋាភិបាលនិយាយថា ពលរដ្ឋ ៣.៩លាននាក់ទំនងជារងផលប៉ះពាល់។ អ្នកនេសាទនៅរដ្ឋ Odisha ដែលនៅជាប់គ្នានោះ ក៏ត្រូវបានណែនាំឱ្យចៀសវាង ធ្វើដំណើរតាមសមុទ្រផងដែរ។
គួរបញ្ជាក់ថា ព្យុះស៉ីក្លូនជាញឹកញាប់ តែងបោកបក់លើឆ្នេរភាគខាងកើតប្រទេសឥណ្ដា ចន្លោះខែមេសា និងខែធ្នូ៕
