ឯកអគ្គរដ្ឋទូត៖ ឥណ្ឌូណេស៊ី ប្តេជ្ញាបញ្ឈប់បំភាយផ្សែងពុល ត្រឹមឆ្នាំ២០៦០ ឬឆាប់ជាងនេះ (Video inside)
17-10-2025 20:27
(ហ្សាការតា)៖ ឥណ្ឌូនេស៉ី បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការសម្រេចបាននូវការបញ្ឈប់បំភាយឧស្ម័នពុល (Net Zero Emissions) នៅត្រឹមឆ្នាំ២០៦០ ឬឆាប់ជាងនេះ។ នេះបើយោងតាមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជា លោកបណ្ឌិត Santo Darmosumarto ក្នុងវេទិកាតភ្ជាប់អាងទន្លេមេគង្គលើកទី២ ឥណ្ឌូនេស៊ី-មេគង្គ ដែលធ្វើឡើងនៅសណ្ឋាគារ Tentrem នៅទីក្រុងហ្សាកាតា។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ដោយក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលផ្តោតលើ «កិច្ចសហប្រតិបត្តិការសន្តិសុខថាមពលនៅក្នុងតំបន់»៕
ខាងក្រោមនេះជាវិដេអូ៖