Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហភាពអឺរ៉ុប៖ ការ​បោះឆ្នោតនៅ​មីយ៉ាន់ម៉ា​នឹងមិននាំឱ្យមានលទ្ធផលគួរឱ្យជឿទុកចិត្តទេ (Video inside)

16-10-2025 18:57

(គូឡាឡាំពួ)៖ អ្នកតំណាងពិសេសរបស់សហភាពអឺរ៉ុបទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី កៃសា អូឡុងហ្គ្រេន (Kajsa Ollongren) បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា សហភាពអឺរ៉ុបគ្មានផែនការបញ្ជូនអ្នកសង្កេតការណ៍ទៅចូលរួមការបោះឆ្នោតនៅប្រទេសមីយ៉ាន់ម៉ាឡើយ ដោយចាត់ទុកថាវាមិននឹងនាំឱ្យមានលទ្ធផលគួរឱ្យជឿទុកចិត្តទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ថ្លែងនៅក្នុងបទសម្ភាសន៍មួយ លោកស្រី អូឡុងហ្គ្រេន បាននិយាយថា លក្ខខណ្ឌចាំបាច់សម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅមីយ៉ាន់ម៉ាមិនទាន់មាននៅឡើយទេ ហើយវត្តមានរបស់អ្នកសង្កេតការណ៍ក៏មិននឹងបង្កផ្លាស់ប្តូរលទ្ធផលនោះដែរ។ លោកស្រីបានបន្ថែមថា «ខ្ញុំនឹងហៅវាថាជាការបោះឆ្នោតដែលទទួលការគាំទ្រពីរបបសឹក ហើយបើជាដូច្នេះ វាអាចនាំឱ្យមានលទ្ធផលតែមួយគត់»។

គួរបញ្ជាក់ថា ការលើកឡើងរបស់សហភាពអឺរ៉ុបនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីមេដឹកនាំរបបសឹកមីយ៉ាន់ម៉ា លោក Min Aung Hlaing បានទទួលស្គាល់ជាសាធារណៈជាលើកដំបូងថា រដ្ឋបាលរបស់លោកនឹងមិនអាចរៀបចំការបោះឆ្នោតទូទាំងប្រទេសបានទេ ខណៈសង្គ្រាមស៊ីវិលនៅតែបន្តឆាបឆេះយ៉ាងខ្លាំងក្លា៕