Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កាណាដា លើកពីលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការជាមួយចិន ក្នុងពេលកំពុងមានបញ្ហា

16-10-2025 16:27

(សិង្ហបុរី)៖ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNA អំឡុងទស្សនកិច្ចនៅសិង្ហបុរី រដ្ឋមន្រ្តីការបរទេសកាណាដា លោកស្រី Anita Anand និយាយថា កាណាដា កំពុងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយចិន ខណៈរក្សាកិច្ចសន្ទនាដោយបើកចំហ។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ ២០២៦។

ជា​ផ្នែក​មួយ​នៃ​ទស្សនកិច្ចមកកាន់តំបន់​អាស៉ី ​លោកស្រី​ Anand នឹង​ត្រូវធ្វើ​ដំណើរ​ទៅ​ចិន​ ជា​ទី​ដែលលោកស្រី​​គ្រោង​ជួប​ជាមួយសមភាគីលោក​ Wang Yi។ លោកស្រីបញ្ជាក់ថា «យើងកំពុងធ្វើការដើម្បីឱ្យប្រាកដថា អាចសហការជាមួយចិន ទៅតាមលទ្ធភាព ប្រកួតប្រជែងគ្នាតាមវិស័យ ប៉ុន្តែគ្រប់ពេលនៅតែអាចធ្វើការសន្ទនា ដើម្បីលើកពីបញ្ហាប្រឈមនានា»

លោកស្រី Anand កត់សម្គាល់ថា ទំនាក់ទំនងកាណាដា-ចិន គឺស្មុគស្មាញ និងលាតសន្ធឹងលើវិស័យជាច្រើន ហើយកិច្ចប្រជុំជាមួយលោក Wang គឺមានបំណងរក្សាកិច្ចសន្ទនា ដោះស្រាយកង្វល់ និងស្វែងរកឱកាស សម្រាប់កិច្ចសហប្រតិបត្តិការ៕