Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងហិរញ្ញវត្ថុអាមេរិក កែតម្រូវតួលេខខាតបង់សេដ្ឋកិច្ច ដោយសារការបិទទ្វាររដ្ឋាភិបាល ដែលលើកឡើងដោយរដ្ឋមន្រ្តី Bessent (Video inside)

16-10-2025 15:56

(វ៉ាស៉ីនតោន)៖ មន្ត្រីមួយរូបនៃក្រសួងហិរញ្ញវត្ថុអាមេរិក​ បានឱ្យដឹងថា រយៈពេលពីរសប្តាហ៍នៃការបិទរដ្ឋាភិបាលសហព័ន្ធមកនេះ ធ្វើឱ្យសេដ្ឋកិច្ចអាមេរិកខាតបង់ ១៥ពាន់លានដុល្លារក្នុងមួយសប្តាហ៍ ផ្ទុយពីការលើកឡើងរបស់រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Scott Bessent ដែលថាការខាតបង់សេដ្ឋកិច្ច មានរហូតដល់ ១៥ពាន់លានដុល្លារក្នុងមួយថ្ងៃ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ ២០២៥។

លោក Bessent បានបញ្ចេញតួលេខប៉ាន់ស្មានមិនត្រឹមត្រូវ នៅក្នុងការអត្ថាធិប្បាយពីរផ្សេងគ្នា កាលពីថ្ងៃពុធ ជាមួយការជំរុញឱ្យគណបក្សប្រជាធិបតេយ្យ ចូលរួមជាមួយបក្សសាធារណរដ្ឋ ដើម្បីដោះស្រាយបញ្ហា។ តាមមន្រ្តីក្រសួងហិរញ្ញវត្ថុ ការប៉ាន់ប្រមាណពីតម្លៃខាតបង់ដែលខ្លួនបានបញ្ចេញ គឺផ្អែកលើរបាយការណ៍របស់ក្រុមប្រឹក្សាទីប្រឹក្សាសេដ្ឋកិច្ចនៃសេតវិមាន។ យ៉ាងនេះក្តី ក្រសួងហិរញ្ញវត្ថុមិនទាន់បង្ហាញរបាយការណ៍ជាក់លាក់ អំពីតួលេខនៃឱនភាពប្រចាំឆ្នាំនៅឡើយទេ។

គួរបញ្ជាក់ថា ការិយាល័យគ្រប់គ្រងថវិកានៃព្រឹទ្ធសភាអាមេរិក បានធ្វើការប៉ាន់ស្មានកាលពីសប្តាហ៍មុន ថាឱនភាពរបស់សហរដ្ឋអាមេរិកឆ្នាំ ២០២៥ បានថយចុះបន្តិចមកនៅត្រឹម ១.៨១៧ទ្រីលានដុល្លារ ទោះបីជាមានការកើនឡើងនូវចំណូលពន្ធគយចំនួន ១១៨ពាន់លានដុល្លារ ចេញពីចំណាត់ការពន្ធគយដែលដាក់ចេញដោយ លោក ត្រាំ ក៏ដោយ៕