Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិក សង្ឃឹមថាជប៉ុននឹងឈប់ទិញថាមពលពីរុស្ស៉ី (Video inside)

16-10-2025 10:50

(Reuters)៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent នៅថ្ងៃពុធ ទី១៥ ខែតុលា បាននិយាយថារូបលោកបានប្រាប់រដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន លោក Katsunobu Kato ថារដ្ឋបាលលោក ដូណាល់ ត្រាំ រំពឹងថាជប៉ុននឹងឈប់ទិញថាមពលពីរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការកត់សម្គាល់បែបនេះរបស់លោក Bessent ធ្វើឡើងក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម​ X និងបន្ទាប់ពីបានជួបលោក Kato។ លោក Bessent បានសរសេរដូច្នេះថា «រដ្ឋមន្ត្រីលោក Kato និងខ្ញុំក៏បានពិភាក្សាគ្នាផងដែរលើបញ្ហាដ៏សំខាន់ដែលមានជាប់ពាក់ព័ន្ធនឹងទំនាក់ទំនងសេដ្ឋកិច្ចអាមេរិក និងជប៉ុន ហើយការរំពឹងរបស់រដ្ឋបាលលោក ត្រាំ នោះគឺ ជប៉ុនបញ្ឈប់ការនាំចូលថាមពលពីរុស្ស៉ី»

គួរបញ្ជាក់ថា លោក Bessent និងលោក Kato បានជួបគ្នា អំឡុងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ G7 និងG20 រៀបចំឡើង ក្នុងសប្ដាហ៍នេះនៅទីក្រុងវ៉ាស៊ីនតោន៕