Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

WHO ថាបុគ្គលិករបស់ខ្លួន រងការវាយប្រហារនៅអ៊ុយក្រែន (Video inside)

15-10-2025 16:28

(ហ្សឺណែវ)៖ បុគ្គលិកមួយក្រុមនៃអង្គការសុខភាពពិភពលោក (WHO) បានរងនូវការវាយប្រហារ នៅពេលធ្វើដំណើរអម​ក្បួន​រថយន្ត​របស់​អង្គការ​សហ​ប្រជាជាតិ (UN) នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ​កាល​ពី​ថ្ងៃ​អង្គារសប្តាហ៍នេះ ប៉ុន្តែ​បាន​ចាត់​ចែង​ផ្តល់​សម្ភារ​វេជ្ជសាស្ត្រ​ដល់​ទីក្រុង Bilozerka រួចរាល់ហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ ២០២៥។

ប្រមុខនៃ WHO លោក Tedros Adhanom Ghebreyesus បានឱ្យដឹងតាមបណ្តាញសង្គម X ថា រថយន្តពីរគ្រឿងរបស់កម្មវិធីស្បៀងអាហារពិភពលោក ត្រូវរងការខូចខាតក្នុងឧប្បត្តិហេតុនោះ។ លោកក៏បានអំពាវនាវឱ្យ បញ្ឈប់ការវាយប្រហារលើក្រុមការងារមនុស្សធម៌ផងដែរ។

គួរបញ្ជាក់ថា Bilozerka ជាទីក្រុងជនបទតូចមួយ នៅក្នុងតំបន់ Kherson ភាគខាងត្បូងអ៊ុយក្រែន។ នៅ​ Kherson មានផ្នែកខ្លះត្រូវបានរុស្ស៉ីដណ្តើមគ្រប់គ្រង ហើយក៏ជាសមរភូមិប្រយុទ្ធមួយដែរ៕