Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឆេះរថយន្តក្រុង នៅភាគខាងលិចប្រទេសឥណ្ឌា សម្លាប់មនុស្ស ២០នាក់ (Video inside)

15-10-2025 09:46

(មុំបៃ)៖ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា បានរាយការណ៍ថាមនុស្សយ៉ាងហោច ២០នាក់បានស្លាប់ បន្ទាប់ពីរថយន្តក្រុងមួយគ្រឿងត្រូវបានភ្លើងឆាបឆេះពេលកំពុងធ្វើដំណើរតាមផ្លូវ ក្នុងរដ្ឋ Rajasthan ស្ថិតនៅ ភាគខាងលិចនៃប្រទេស កាលពីថ្ងៃអង្គារ ទី១៤ ខែតុលា។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន AFP។

រថយន្ដក្រុងខាងលើមានផ្ទុកអ្នកដំណើរ ៥០នាក់ ក្នុងដំណើរផ្លូវចាកចេញពីទីក្រុង Jaisalmer ទៅកាន់ទីក្រុង Jodhpur នៅពេលឧបទ្ទវហេតុកើតឡើង។ ឧបទ្ទវហេតុនេះកើតឡើងតែប៉ុន្មាននាទី ប៉ុណ្ណោះក្រោយរថយន្ដហោះក្រុងចេញដំណើរពីទីក្រុង Jaisalmer នៅម៉ោងប្រហែល ៣រសៀលកាលពីថ្ងៃអង្គារ (ម៉ោងក្នុងតំបន់)។ សារព័ត៌មាន NDTV ដោយផ្អែកលើការស្រង់សម្ដីពីប៉ូលិសឥណ្ឌា បានឱ្យដឹងថាការឆ្លងភ្លើងប្រហែលជាមូលហេតុធ្វើឱ្យភ្លើងឆេះរថយន្ដក្រុង តែ AFP មិនទាន់អាចផ្ទៀងផ្ទាត់ព័ត៌មាននេះបាននៅឡើយទេ។

គួរបញ្ជាក់ថា បើតាម NDTV អ្នកដំណើរ១៥នាក់ក្នុងនោះមានកុមារ២នាក់ បានរងរបួសធ្ងន់ដោយសាររលាកភ្លើង ក្នុងនោះមានអ្នកខ្លះរលាកភ្លើង៧០ភាគរយលើរាងកាយ។ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានសម្ដែងមរណទុក្ខចំពោះក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ ជាមួយការប្រកាសផ្ដល់ប្រាក់ឧបត្ថម្ភ ២០០ ០០០រូពី ឬស្មើនឹងជាង ២ ២៥០ដុល្លារសម្រាប់គ្រួសារអ្នកដែលបាន ស្លាប់ និង៥០ ០០០រូពី សម្រាប់អ្នករងរបួសក្នុងម្នាក់៕