Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ត្រាំ ថាសហរដ្ឋអាមេរិកសម្លាប់មនុស្ស ៦នាក់ ក្នុងការវាយប្រហារថ្មីមួយលើទូកដឹកគ្រឿងញៀនចេញពីវ៉េណេស៊ុយអេឡា (Video inside)

15-10-2025 09:17

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ ទី១៤ ខែតុលា បាននិយាយថាការវាយប្រហារថ្មីមួយលើទូកដែលត្រូវបានចោទថាដឹកគ្រឿងញៀនចេញពីវ៉េណេស៊ុយអេឡា ឆ្ពោះទៅកាន់សហរដ្ឋអាមេរិកដោយបានសម្លាប់ពួកឧក្រិដ្ឋជនគ្រឿងញៀន ៦នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

គិតមកទល់ពេលនេះ មនុស្សយ៉ាងហោច ២៧នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបៀបនេះ ក្នុងនោះរួមមានទាំងការវាយប្រហារថ្មីខាងលើដែលរដ្ឋបាលលោក ត្រាំ បាននិយាយថាចាំបាច់ដើម្បី ការពារសហរដ្ឋអាមេរិកប្រឆាំងនឹងការរត់ពន្ធគ្រឿងញៀន។ ប៉ុន្តែ ក្រុមអ្នកជំនាញជាច្រើនបានចោទសួរពីភាពស្របច្បាប់នៃយុទ្ធនាការបង្រ្កាបគ្រឿងញៀនរបស់សហរដ្ឋអាមេរិក នៅក្នុងដែនទឹកអន្តរជាតិ ឬដែនទឹករបស់ប្រទេសណាមួយ ប្រឆាំងនឹងជនសង្ស័យដែលមិនត្រូវបានចាប់ខ្លួន និងសួរចម្លើយ។

តាមលោក ត្រាំ ការវាយប្រហារចុងក្រោយបំផុតខាងលើរបស់សហរដ្ឋអាមេរិកធ្វើឡើងនៅក្នុងដែនទឹកអន្តរជាតិ ហើយទូកដឹកគ្រឿងញៀនខាងលើមានជាប់ពាក់ព័ន្ធនឹងបណ្ដាញឧក្រិដ្ឋជនគ្រឿងញៀន។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកក៏បានដាក់ពង្រាយផងដែរនាវាចម្បាំងទៅកាន់តំបន់សមុទ្រ Caribbean ក្បែរដែនទឹកវ៉េណេស៊ុយអេឡា ហើយបានប្រើយន្ដហោះចម្បាំងដើម្បីកម្ទេចទូកល្បឿនលឿន ជាច្រើនគ្រឿងចាប់តាំងពីបើកការវាយប្រហារតាមផ្លូវអាកាសលើកដំបូងកាលពីថ្ងៃទី២ ខែកញ្ញា៕