Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គិភ័យដ៏សន្ធោសន្ធៅមួយ ឆាបឆេះរោងចក្រដែកថែបនៅខេត្ត Chonburi ប្រទេសថៃ (Video inside)

14-10-2025 21:52

(បាងកក)៖ អគ្គិភ័យដ៏សន្ធោសន្ធៅមួយបានឆាបឆេះម៉ាស៊ីនបំប្លែងចរន្តអគ្គិសនី (Transformer) ក្នុងរោងចក្រផលិតដែកថែបមួយកន្លែង ដែលស្ថិតនៅតំបន់ឧស្សាហកម្ម Chonburi ១ (បូវីន) កាលពីល្ងាចថ្ងៃអង្គារ។ នេះបើតាមការផ្សាយដោយសារព័ត៌មានក្នុងស្រុកថៃ។

អគ្គិភ័យនេះបានឆាបឆេះយ៉ាងខ្លាំងអស់ពេលជាង ២ម៉ោង មុននឹងត្រូវបានគ្រប់គ្រង។ មន្ត្រីពន្លត់អគ្គិភ័យបានបញ្ជាក់ថា មូលហេតុនៃអគ្គិភ័យកំពុងស្ថិតក្រោមការស៊ើបអង្កេតបន្ថែម។

ទោះជាយ៉ាងណា បើតាមអាជ្ញាធរ គ្មានកម្មករណាម្នាក់នៅក្នុងរោងចក្រនៅពេលកើតហេតុនោះទេ៕