FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថៃ៖ ភ្លៀង និងខ្យល់កន្ត្រាក់ ធ្វើឱ្យដើមឈើជាច្រើនដើមរលំសង្កត់ផ្ទះ និងរថយន្ដជាច្រើនគ្រឿង ក្នុងទីក្រុងបាងកក (Video inside)

03-10-2025 08:54

(បាងកក)៖ ខ្យល់បក់ខ្លាំង លាយឡំជាមួយភ្លៀងផងនោះបានធ្វើឱ្យដើមឈើធំជាច្រើនដួលរលំក្នុងទីក្រុងបាងកក និងតំបន់ជុំវិញរាជធានីនៃប្រទេសថៃ នៅព្រឹកថ្ងៃសុក្រ ទី៣ ខែតុលា ដោយបង្កការខូចខាតដល់រថយន្ដ និងផ្ទះសម្បែងមួយចំនួន។ នេះបើតាមការចេញផ្សាយដោយកាសែតថៃ Khaosod។

នៅម៉ោង ៥៖៣០នាទីព្រឹក ថ្ងៃទី៣ ខែតុលា ដើមឈើធំមួយដើមបានរលំសង្កត់ផ្ទះ និងរថយន្ដមួយចំនួន នៅក្នុងស្រុក Chatuchak ហើយបង្កការរំខានដល់ការធ្វើចរាចរណ៍។ ដោយឡែក នៅស្រុក Soi Ramkhamhaeng Hua Mak និង Bang Kapi មានដើមឈើ៣ដើមបានបាក់រលំសង្កត់រថយន្ដជាច្រើនគ្រឿង។ តែមិនមានសេចក្ដីរាយការណ៍ពីជនរងគ្រោះណាម្នាក់ នោះទេ ខណៈអាជ្ញាធរកំពុងដោះស្រាយនៅកន្លែងកើតហេតុ។

ចំណែក នៅស្រុក Pak Kret ខេត្ត Nonthaburi ដើមឈើដ៏ធំមួយដើមក៏បានរលំសង្កត់យានយន្ដជាច្រើនគ្រឿងផងដែរ បន្ទាប់ពីមានព្យុះភ្លៀងលាយឡំជាមួយខ្យល់បកយ៉ាងខ្លាំង៕