ហេតុអ្វីត្រូវរៀបចំការត្រួតពលនិងព្យុហយាត្រានៅទិវាជ័យជម្នះ ៣ កញ្ញា?
05-09-2025 16:11
(ប៉េកាំង)៖ ឆ្នាំនេះគឺខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីសថ្ងៃទី៣ខែកញ្ញា ប្រទេសចិនបានរៀបចំពិធីត្រួតពល និងព្យុហយាត្រាយ៉ាងឱឡារិក។
ថ្ងៃទី៣ខែកញ្ញាកាលពី១០ឆ្នាំមុន ប្រទេសចិនបានរៀបចំពិធីត្រួតពលនិងព្យុហយាត្រាដើម្បីរំលឹកខួបទី ៧០ នៃថ្ងៃជ័យជម្នះ នៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស។
រយៈពេល១០ឆ្នាំកន្លងផុតទៅ ប្រទេសចិនបានរំលឹកពេលវេលាដ៏មហិមានេះតាមរបៀបដដែល។តើការរៀបចំ ពិធីត្រួតពលនិងព្យុហយាត្រាបង្កប់អត្ថន័យដូចម្ដេច?ហេតុអ្វីត្រូវរៀបចំសកម្មភាពត្រួតពល និងព្យុហយាត្រានៅថ្ងៃជ័យជម្នះ៣កញ្ញា?
ប្រទេសចិនរៀបចំសកម្មភាពត្រួតពលនិងព្យុហយាត្រា ដើម្បីរំលឹកថ្ងៃជ័យជម្នះដ៏មហិមានៃសង្គ្រាមរបស់ប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនគឺត្រូវចងចាំប្រវត្តិសាស្ត្រ រំលឹកវិញ្ញាណក្ខន្ធវីរជនពលីជីវិត ថែរក្សាសន្តិភាព និងត្រួសត្រាយពេលអនាគត។ ការរំលឹកគឺដើម្បីចងចាំ។ រយៈពេល៨០ឆ្នាំមុន ក្រោមទង់នៃរណសិរ្សបង្រួបបង្រួមជាតិ ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ដែលផ្តួចផ្តើមនិងបង្កើតឡើងដោយបក្សកុម្មុយនីស្តចិន ប្រជាជនចិន តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញក្នុងរយៈពេល១៤ឆ្នាំ បានយកឈ្នះលើអ្នកឈ្លានពានយោធានិយមជប៉ុនដ៏សាហាវយង់ឃ្នង ទទួលបានជ័យជម្នះដ៏អស្ចារ្យក្នុងសង្រ្គាមប្រឆាំងនឹង ការឈ្លានពានរបស់ជប៉ុន។ចំពោះប្រវត្តិសាស្ត្រដ៏ជូរចត់និងរុងរឿង ប្រជាជនចិនគ្រប់រូបសុទ្ធតែត្រូវចងចាំជានិច្ច មិនហ៊ានភ្លេច ហើយក៏មិនអាចភ្លេចបានដែរ។
ការរំលឹកក៏ដើម្បីប្រុងប្រយ័ត្នដែរ។ សព្វថ្ងៃនេះ នៅមានមតិខុសឆ្គងមួយចំនួនដែលប៉ុនប៉ងចង់មួលបង្កាច់ ប្រវត្តិសាស្រ្តនៃសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន។ ពួកជ្រុលនិយមខាងស្តាំជប៉ុននិងអ្នកនយោបាយមួយចំនួន បានមួលបង្កាច់ប្រវត្តិសាស្ត្រសង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន រុញច្រានទំនួលខុសត្រូវនៃសង្រ្គាម និងបំភ្លៃសង្រ្គាមឈ្លានពាន។ មជ្ឈដ្ឋានសិក្សាលោកខាងលិចមិនយកចិត្តទុកដាក់ ប្រមាថឬក៏បដិសេធចំពោះឋានៈយុទ្ធសាស្ត្រ និងការរួមចំណែកដ៏សំខាន់របស់ប្រទេសចិន ក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន។ការបំភ្លេចប្រវត្តិសាស្ត្រ គឺមានន័យថាក្បត់នឹងប្រវត្តិសាស្ត្រ ការបដិសេធចំពោះទំនួលខុសត្រូវ នៃសង្គ្រាមគឺមានលទ្ធភាពអាចនឹងប្រព្រឹត្តិទង្វើនេះម្ដងទៀត។ ចំពោះទង្វើដែលបំភ្លៃការពិតនៃប្រវត្តិសាស្ត្រ បដិសេធសមិទ្ធផលនៃជ័យជម្នះនៃសង្រ្គាមលោកលើកទី២ និងដើរបញ្ច្រាស ពីប្រវត្តិសាស្រ្ត ប្រជាជនចិនពិតជាមិនអាចទទួលយកបានទេ ប្រជាជនលើពិភពលោកក៏ទទួលយកមិនបានដែរ ពាក្យសម្តីនិងទង្វើខុសទំនងទាំងនេះ នឹងកាន់តែឆ្លុះបញ្ចាំងពីអត្ថន័យប្រវត្តិសាស្រ្តដ៏សំខាន់ នៃការត្រួតពលនិងព្យុហយាត្រាថ្ងៃទី៣កញ្ញា។
សកម្មភាពត្រួតពលនិងព្យុហយាត្រាថ្ងៃទី៣កញ្ញាឆ្នាំនេះគឺជាការត្រួតពលនិងព្យុហយាត្រាលើកដំបូង ដែលជំរុញដោយគ្រប់ជ្រុងជ្រោយឱ្យទំនើបកម្មតាមបែបផែនចិនឈានចូលដំណាក់កាលថ្មី ហើយក៏ជាការបង្ហាញមុខជាលើកដំបូងរបស់ កងទ័ពយោធាប្រជាជនចិន ឆ្ពោះទៅកាន់ខួប១០០ឆ្នាំនៃការបង្កើតកងទ័ពផងដែរ។សព្វាវុធនិងគ្រឿងបរិក្ខាដែលយកមកត្រួតពល និងធ្វើព្យុហយាត្រាលើកនេះសុទ្ធតែជាសព្វាវុធដ៏សំខាន់ ដែលផលិតដោយប្រទេសចិននិងកំពុងបម្រើ សម្រាប់កងទ័ពនាពេលបច្ចុប្បន្ន ក្នុងនោះភាគច្រើនគឺសព្វាវុធប្រភេទថ្មី ដែលដាក់បង្ហាញជាលើកដំបូង។ក្រៅពីកម្លាំងយោធាសំខាន់ប្រពៃណី ការត្រួតពលលើកនេះ ថែមទាំងបានរៀបចំកងកម្លាំងប្រយុទ្ធប្រភេទថ្មី ចូលរួមដូចជាបញ្ញាសិប្បនិម្មិតដោយមិនប្រើកម្លាំងមនុស្ស ប្រយុទ្ធក្រោមផ្ទៃទឹក វាយប្រហារនិងការពារដោយសាយប្រើនិងអេឡិចត្រូម៉ាញេទិចជាដើម ដែលប្រកបដោយបច្ចេកវិទ្យាខ្ពស់ថ្មី។
ពីដាវធំ កាំភ្លើងធំដែលត្រូវប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនរហូតដល់ សព្វាវុធប្រភេទថ្មី និងកងកម្លាំងប្រយុទ្ធប្រភេទថ្មី នាពេលបច្ចុប្បន្នដែលបំពាក់ដោយពត៌មានវិទ្យា និងគ្មានប្រើកម្លាំងមនុស្សជាដើម ការអភិវឌ្ឍបែបលោតផ្លោះរបស់កងកម្លាំងប្រយុទ្ធបានបង្ហាញពី សមិទ្ធផលដ៏រុងរឿងរបស់ទំនើបកម្មការពារជាតិរបស់ប្រទេសចិន។ ប្រទេសចិន បង្ហាញពីសមត្ថភាពប្រយុទ្ធដ៏ជឿនលឿន គឺប្រើប្រាស់កម្លាំងជាក់ស្តែងរបស់ខ្លួន ដើម្បីប្រកាសប្រាប់ពិភពលោកពី សមត្ថភាពរបស់ខ្លួនក្នុងការគាំពារអធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍អភិវឌ្ឍន៍និងបង្ហាញពីការប្តេជ្ញាចិត្ត គាំពារយុត្តិធម៌និងសន្តិភាពរបស់ចិនក្នុងនាមជាប្រទេសទំនួលខុសត្រូវធំ។
ប្រទេសចិនប្រកាន់ខ្ជាប់នូវការដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាព កងទ័ពប្រទេសចិនជាកម្លាំងដ៏មុតមាំ ក្នុងការគាំពារសន្តិភាពពិភពលោកជានិរន្តរ៍។ សកម្មភាពត្រួតពលនិងព្យុហយាត្រារបស់ចិនលើកនេះ គឺបានបង្ហាញពីការរំលឹកយ៉ាងឱឡារិកចំពោះជ័យជម្នះ ក្នុងការប្រឆាំងនឹងការឈ្លានពានរប់សជប៉ុន ហើយក៏បានបង្ហាញពីទំនួលខុសត្រូវរបស់ចិន ក្នុងការបំពេញកាតព្វកិច្ចអន្តរជាតិគាំពារសន្តិភាពពិភពលោកផងដែរ។
សន្តិភាពត្រូវការតស៊ូដណ្ដើមយក សន្តិភាពត្រូវការគាំពារ។លោក Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់យ៉ាងច្បាស់ថា កម្លាំងរបស់ចិនកើនឡើងមួយចំណែក នោះក្ដីសង្ឃឹមសន្តិភាពពិភពលោកនឹងកើនឡើងមួយចំណែក៕
វិទ្យុមិត្តភាពកម្ពុជាចិន
