FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

UPDATE: ការញ្ជួយដីនៅអាហ្វហ្កានីស្ថាន បណ្តាលឱ្យមនុស្សស្លាប់ ២៥០នាក់ របួស ៥០០នាក់ (Video inside)

01-09-2025 13:11

(កាប៊ុល)៖ ទីភ្នាក់ងារព័ត៌មានរដ្ឋ Bakhtar របស់អាហ្វហ្កានីស្ថាន បានរាយការណ៍ថា គ្រោះរញ្ជួយដីវាយប្រហារតំបន់ Kunar កាលពីយប់ថ្ងៃអាទិត្យ បណ្តាលឱ្យមានអ្នកស្លាប់ចំនួន ២៥០នាក់ និងរបួស ៥០០នាក់នៅទូទាំងស្រុកជាច្រើន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នៅថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ ២០២៥។

អាជ្ញាធរ​គ្រោះ​មហន្តរាយ​ខេត្ត ក៏បានទទួលស្គាល់​​ពីចំនួន​អ្នក​ស្លាប់ និង​របួសក្នុងចំនួនដែលបានរាយការណ៍នេះផងដែរ។ ប៉ុន្តែក្រុមមន្ត្រីកត់សម្គាល់ថា នេះជាចំនួនបឋមប៉ុណ្ណោះ ខណៈក្រុមសង្គ្រោះទើបទៅដល់តំបន់ដាច់ស្រយាល។ កិច្ចខិតខំប្រឹងប្រែងកំពុងបន្ត ដើម្បីវាយតម្លៃទំហំនៃការខូចខាតពេញលេញ និងផ្តល់ជំនួយដល់សហគមន៍ដែលរងផលប៉ះពាល់។

ទីភ្នាក់ងារភូមិសាស្រ្តរបស់សហរដ្ឋអាមេរិក បានឱ្យដឹងថា គ្រោះរញ្ជួយដីនេះមានកម្រិត ៦រ៉ិចទ័រ ហើយចំណុចកណ្តាលនៃការរញ្ជួយ ស្ថិតនៅចម្ងាយ ២៧គីឡូម៉ែត្រភាគឦសានទីក្រុង Jalalabad ខេត្ត Nangarhar តំបន់ Kunar៕