ទស្សនាបណ្តុំរូបភាព ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩! (Photo inside)
05-01-2019 20:22
(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី០៥ ខែមករា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ ទិដ្ឋភាពពេលថ្ងៃលិចនៅរដ្ឋធានីណៃពិដោប្រទេសមីយ៉ាន់ម៉ា។

២៖ សត្វក្ងានសជាច្រើនក្បាលធ្វើដំណើរពីតំបន់ស៊ីបេរីប្រទេសរុស្ស៊ី មកកាន់តំបន់ដីសើមនៃទន្លេលឿងប្រទេសចិន ដើម្បីរស់នៅក្នុងអំឡុងរដូវរងា។

៣៖ ករណីផ្ទុះអាវុធនៅកន្លែងបោះប៊ូលីង ក្នុងទីក្រុង Torrance នៃរដ្ឋកាលីហ្វរញ៉ាសហរដ្ឋអាមេរិក បង្កឲ្យមនុស្សស្លាប់០៣នាក់និងរបួស០៤នាក់។

៤៖ ប៉ូលិសអូស្ត្រាលី បើកការស៊ើបអង្កេតជុំវិញករណីរកឃើញម្ជុល២ដើមនៅក្នុងផ្លែទំពាំងបាយជូរ។

៥៖ មនុស្ស០៥នាក់របួស ក្នុងហេតុការណ៍ផ្ទុះនៅចំណងរថយន្តក្រុង ក្នុងទីក្រុងសាន់ទីអេហ្គោ ប្រទេសឈីលី។

៦៖ មនុស្ស០៣នាក់ស្លាប់ ដោយសារភ្លើងឆេះអគារស្នាក់នៅ ក្នុងប្រទេសអេស្ប៉ាញ។

៧៖ ព្យុះត្រូពិច Pabuk ផ្តាច់ជីវិតមនុស្សកើនដល់០៣នាក់ និងបង្ខំឲ្យជាង៣៤,០០០នាក់ជម្លៀសខ្លួននៅភាគខាងត្បូងប្រទេសថៃ។
