FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកឧកញ៉ា ម៉ៅ ចំណាន និងលោក កែវ រតនៈ ជួបពិភាក្សាគ្នាជុំវិញកិច្ចសហការរៀបចំការប្រគំតន្ត្រីឆ្លងឆ្នាំ និងអបអរពិធីសម្ពោធជាផ្លូវការពហុកីឡដ្ឋាន «សម្តេចតេជោក្រគរ»

18-11-2026 10:49

(ភ្នំពេញ)៖ អ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូសមាគមសិល្បករខ្មែរ ចូលជួបពិភាក្សាការងារជាមួយលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដើម្បីពិភាក្សាអំពីកិច្ចសហការរៀបចំ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ គឺពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវពហុកីឡដ្ឋាន «សម្តេចតេជោក្រគរ» និងរៀបចំការប្រគំតន្ត្រីឆ្លងឆ្នាំ២០២៦-២០២៧ ស្ថិតក្នុងខេត្តពោធិ៍សាត់។

ព្រឹត្តិការណ៍ដ៏អធិកអធមនេះ នឹងរៀបចំឡើងតាមរយៈកិច្ចសហការ រវាងក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តពោធិ៍សាត់ អគ្គិសនីកម្ពុជា និងសមាគមសិល្បករខ្មែរ ដើម្បីសាទរសមិទ្ធផលថ្មី ពហុកីឡដ្ឋានថ្មីនេះ ដោយមានរៀបចំកម្មវិធីប្រគំតន្ត្រីដ៏ធំមួយ មានការចូលរួមពីសំណាក់សិល្បករ និងសិល្បការិនីល្បីៗជាច្រើនរូប និងបង្ហាញទេពកោសល្យសិល្បៈចម្រុះជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវកិត្តិយសដែលអញ្ជើញចូលរួម៕