FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បុរី រ៉ូស បើកការដ្ឋានសាងសង់ និងប្រកាសបើកលក់ជាផ្លូវការនូវគម្រោងទី៣ នៅតំបន់ឈូកវ៉ា បន្ទាប់ពីទទួលបានជោគជ័យលើគម្រោងទី១និងទី២ (Video inside)

15-11-2026 14:39

(ភ្នំពេញ)៖ បុរី រ៉ូស បានរៀបចំពិធីបើកការដ្ឋានសាងសង់ និងប្រកាសបើកលក់ជាផ្លូវការនូវគម្រោងលំនៅឋានថ្មីរបស់ខ្លួន ដែលជាគម្រោងទី៣ យ៉ាងឱឡារិក នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានបន្ទាប់ពីទទួលបានជោគជ័យ និងការគាំទ្រពីអតិថិជន លើគម្រោងទី១និងទី២។

ពិធីដ៏សំខាន់នេះបានប្រព្រឹត្តទៅនៅទីតាំងគម្រោងបុរីរ៉ូសទី៣ ស្ថិតក្នុងតំបន់ឈូកវ៉ា ខណ្ឌពោធិ៍សែនជ័យ ក្បែរព្រលានយន្តហោះពោធិ៍ចិនតុង។ ពិធីនេះ រៀបចំឡើង ក្រោមអធិបតីភាពលោកអគ្គនាយក ហៀង ម៉េងគួង និងលោកស្រីអគ្គនាយិកា តាំង ស្រីមុំ ដែលជាម្ចាស់គម្រោងផ្ទាល់ ព្រមទាំងមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនរូប។

លោកអគ្គនាយក ហៀង ម៉េងគួង បានថ្លែងថា ភាពជោគជ័យនៃគម្រោងទី៣នេះ គឺកើតចេញពីទំនុកចិត្ត និងការជឿជាក់របស់អតិថិជនលើបុរី រ៉ូស ដែលតែងតែបំពេញតាមកិច្ចសន្យា និងតម្រូវការរបស់អតិថិជន។

លោកបានគូសបញ្ជាក់ថា ទីតាំងគម្រោងទី៣នេះ គឺជាទីតាំងដែលមានសក្ដានុពលខ្ពស់ ងាយស្រួលក្នុងការធ្វើដំណើរចេញចូលក្រុង និងទៅកាន់បណ្ដាខេត្តនានា ជាពិសេសខេត្តព្រះសីហនុ។ លើសពីនេះ តំបន់នេះមានហេដ្ឋារចនាសម្ព័ន្ធពេញលេញ មានប្រជាជនរស់នៅច្រើន មានមន្ទីរពេទ្យ និងសាលារៀន ដែលនឹងធ្វើឲ្យតម្លៃអចលនទ្រព្យក្នុងគម្រោងនេះកើនឡើងជាលំដាប់នាពេលអនាគត។

គម្រោងលំនៅឋានទី៣ របស់បុរី រ៉ូស នឹងផ្ដល់ជូននូវម៉ូដផ្ទះប្លែកៗ ដែលត្រូវបានរចនាឡើងតាមតម្រូវការជាក់ស្ដែងរបស់អតិថិជន ដោយមានតម្លៃចាប់ពី ៦ម៉ឺនដុល្លារឡើងទៅ។ ការបន្តពង្រីកគម្រោងនេះ គឺជាការឆ្លើយតបទៅនឹងការគាំទ្រយ៉ាងខ្លាំងក្លាពីអតិថិជន ដែលបានជឿទុកចិត្តលើគុណភាពសំណង់ និងភាពស្មោះត្រង់របស់បុរី រ៉ូស។

គម្រោងបុរី រ៉ូស ត្រូវបានរំពឹងថានឹងក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលកំពុងស្វែងរកលំនៅឋានទំនើប ប្រកបដោយផាសុកភាព និងមានសក្តានុពលខ្ពស់នៅតំបន់ពោធិ៍ចិនតុង។

ក្នុងឱកាសបើកសម្ពោធនេះ គម្រោងក៏បានផ្តល់ជូននូវប្រូម៉ូសិនពិសេស និងរង្វាន់ជាច្រើនដល់អតិថិជនដែលបានកក់ និងទិញផ្ទះភ្លាមៗ។ នេះជាការបង្ហាញពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះអតិថិជន និងជាការលើកទឹកចិត្តដល់ការវិនិយោគលើលំនៅឋានដែលមានគុណភាព៕