FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ធនាគារ «ខេប៊ីប្រាសាក់» ផ្តល់ជូនអត្រាការប្រាក់បន្ថែមពិសេស សម្រាប់គណនីបញ្ញើមានកាលកំណត់ ដើម្បីអបអរពិធីបុណ្យអុំទូក

07-11-2026 13:16

(ភ្នំពេញ)៖ ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីសោមនស្សរីករាយ ផ្តល់ជូននូវអត្រាការប្រាក់បន្ថែមពិសេស សម្រាប់ការបើកគណនីប្រាក់បញ្ញើ មានកាលកំណត់ទាំងប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក ដែលអនុញ្ញាតឱ្យប្រាក់សន្សំរបស់អតិថិជន កើនឡើងកាន់តែលឿន។

ចាប់ពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ អតិថិជនដែលបើក ឬបន្តគណនីបញ្ញើមានកាលកំណត់ទាំងប្រាក់រៀលខ្មែរ និងប្រាក់ដុល្លារអាមេរិក នឹងទទួលបានអត្រាការប្រាក់បន្ថែម ពីលើអត្រាការប្រាក់ស្តង់ដារ ដែលធ្វើឱ្យអត្រាការប្រាក់សរុបកើនឡើងបន្ថែម។

ប្រូម៉ូសិននេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ធនាគារ ខេប៊ីប្រាសាក់ ក្នុងការបន្តផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុ ប្រកបដោយគុណភាព និងទំនុកចិត្ត ព្រមទាំងចូលរួមលើកទឹកចិត្ត និងបណ្តុះទម្លាប់ នៃការសន្សំដល់សាធារណជន ដើម្បីផ្ដល់អត្ថប្រយោជន៍ ជាអតិបរមាជូនដល់អតិថិជន។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://www.kbprasacbank.com.kh/en/personal/deposits/term-deposit-account/ ឬទូរស័ព្ទមកលេខ ០៨៦ ៩៩៩ ៩១១ ឬ ០២៣ ៩៩៩ ៩១១៕