FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Skechers បន្តពង្រឹងភាពលេចធ្លោក្នុងទីផ្សារស្បែកជើងរត់ ជាមួយការមកដល់នៃស្បែកជើងម៉ូដែលថ្មី Skechers AERO Razor

06-11-2026 17:19

(ភ្នំពេញ)៖ Skechers ដែលជាម៉ាកស្បែកជើង និងសម្លៀកបំពាក់កីឡាឈានមុខគេលំដាប់អន្តរជាតិ បន្តពង្រឹងភាពលេចធ្លោក្នុងទីផ្សារស្បែកជើងរត់ ជាមួយការណែនាំនូវស្បែកជើងម៉ូដែលថ្មី Skechers® AERO Razor™ ដែលរួមបញ្ចូលបច្ចេកវិទ្យា Hyper Burst Pro™ Super Critical Foam™ ដ៏ទំនើប ជាមួយនឹងការរចនាថ្មីដែលទទួលបានការបំផុសគំនិតពីម៉ូដែល Skechers Razor 3 ដែលធ្លាប់ទទួលបានពានរង្វាន់ក្នុងឆ្នាំ ២០១៨។

Skechers AERO Razor™ ត្រូវបានរចនាឡើងឱ្យមានទម្ងន់ស្រាលបំផុត ស័ក្តិសមសម្រាប់ការរត់ប្រចាំថ្ងៃ ដោយផ្តល់នូវអារម្មណ៍ស្រាលនិងរហ័ស។ ស្បែកជើងម៉ូដែលនេះរចនាឡើងសម្រាប់ការរត់បែបបង្កើនល្បឿន ការហ្វឹកហាត់ Tempo Run និងការហ្វឹកហាត់រត់ប្រចាំថ្ងៃ ដើម្បីជួយឱ្យអ្នករត់អាចបង្កើនសមត្ថភាពនិងរីករាយជាមួយបទពិសោធន៍រត់ប្រកបដោយផាសុកភាព។

បច្ចេកវិទ្យាច្នៃប្រឌិត និងលក្ខណៈពិសេសរបស់ Skechers AERO Razor™ Skechers AERO Razor™ បំពាក់ដោយបច្ចេកវិទ្យាច្នៃប្រឌិតសំខាន់ៗរបស់ Skechers ដែលផ្តោតលើការផ្តល់នូវផាសុកភាព ការទ្រទ្រង់និងប្រសិទ្ធភាពក្នុងការរត់ រួមមាន៖
Skechers Hyper Burst Pro™: បច្ចេកវិទ្យាបាតកណ្ដាលប្រើស្នោ Super Critical Foam ដែលផ្តល់នូវភាពទន់ស្រាល និងការឆ្លើយតបបានល្អក្នុងពេលរត់ ជួយឱ្យរាល់ជំហានមានអារម្មណ៍ស្រាលនិងរហ័ស។
Patented Forefoot H-Wing: បន្ទះទ្រទ្រង់ផ្នែកខាងមុខនៃបាតជើង ដែលទទួលបានប៉ាតង់ ជួយផ្តល់នូវការឆ្លើយតបរហ័ស និងការរុញជំហានទៅមុខបានយ៉ាងមានប្រសិទ្ធភាព។

Skechers Arch Fit®: បច្ចេកវិទ្យាទ្រទ្រង់បាតជើងដែលទទួលបានការបញ្ជាក់ពីអ្នកឯកទេសផ្នែកព្យាបាលជើង (Podiatrist-Certified Arch Support) ជួយផ្តល់នូវការទ្រទ្រង់ និងផាសុកភាពដល់បាតជើង។
Skechers Hyper Arc™: បច្ចេកវិទ្យាជួយលើកកម្ពស់ប្រសិទ្ធភាពនៃចលនាជំហាននីមួយៗ ដើម្បីជួយឱ្យអ្នករត់អាចប្រើប្រាស់ថាមពលបានកាន់តែមានប្រសិទ្ធភាព និងបង្កើនសមត្ថភាពក្នុងការរត់។
Goodyear® Rubber Outsole: បាតស្បែកជើងផលិតពីកៅស៊ូ Goodyear® ជួយបង្កើនកាន់ខ្ជាប់ផ្ទៃដី​ ស្ថេរភាព និងភាពធន់ក្នុងការប្រើប្រាស់។

Engineered Mesh Upper និង Gusseted Tongue: ផ្នែកខាងលើផលិតពីសាច់ក្រណាត់សំណាញ់ដែលត្រូវបានរចនាឡើងពិសេស រួមជាមួយអណ្តាតស្បែកជើងដែលភ្ជាប់ជាមួយផ្នែកខាងក្នុង ជួយឱ្យស្បែកជើងពាក់បានជាប់ល្អ មានផាសុកភាពនិងផ្តល់នូវភាពសមស្របជាមួយទម្រង់ជើង។
ជាពិសេស Skechers AERO Razor™ មានទម្ងន់ត្រឹមតែ ១៩៦ ក្រាម សម្រាប់ស្បែកជើងបុរសទំហំលេខ ៩ និង ១៥៩ ក្រាម សម្រាប់ស្បែកជើងនារីទំហំលេខ ៧។

ក្រៅពីម៉ូដែល AERO Razor™ ស៊េរីស្បែកជើងរត់ Skechers AERO ក៏មានម៉ូដែលជាច្រើនទៀតដែលត្រូវបានរចនាឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការរត់ផ្សេងៗគ្នា រួមមាន៖
Skechers AERO Burst™: ផ្តោតលើការផ្តល់នូវផាសុកភាពនិងការទ្រទ្រង់ខ្ពស់ ស័ក្តិសមសម្រាប់អ្នករត់ចម្ងាយឆ្ងាយ។
Skechers AERO Spark™: ស័ក្តិសមសម្រាប់ការហ្វឹកហាត់រត់ប្រចាំថ្ងៃ ដោយផ្តល់នូវភាពងាយស្រួល និងផាសុកភាព។
Skechers AERO Tempo™: ត្រូវបានរចនាឡើងសម្រាប់ការហ្វឹកហាត់ដែលផ្តោតលើល្បឿននិងការបង្កើនសមត្ថភាពក្នុងការរត់។
ស៊េរីស្បែកជើងរត់ Skechers AERO ទាំងមូល រួមទាំងម៉ូដែលថ្មី Skechers AERO Razor™ មានដាក់លក់ នៅសាខា Skechers Cambodia៖
AEON 1: ជាន់ផ្ទាល់ដី ០៦៩ ៣២ ៣៣ ៩៩
AEON 2: ជាន់ទី១ ០៩៧ ៣៨ ៩៨ ៦៦៦
ព្រះនរោត្តម: កែងផ្លូវលេខ ៣១០ ទល់មុខស្ថានីយប្រេង Sokimex ០៦៩ ៣២ ៣៣ ៩១៕