ផ្លូវការ! Ronaldo ប្រកាសចូលនិវត្តន៍ពីជម្រើសជាតិព័រទុយហ្គាល់ ក្រោយចូលលេងតាំងពីឆ្នាំ២០០៣
05-11-2026 21:06
(បរទេស)៖ ប្រធានក្រុម Cristiano Ronaldo បានប្រកាសពីការចូលនិវត្តន៍ពីជម្រើសជាតិបច្ចខែលព័រទុយហ្គាល់ជាផ្លូវការហើយ នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោយចូលលេងបានជាង ២០ឆ្នាំមកនេះ។
ខ្សែប្រយុទ្ធពាក់លេខ៧ ដែលជានិម្មិតរូបព័រទុយហ្គាល់រូបនេះបានថ្លែងថា «រូបលោកបានសម្រេចព្យួរស្បែកជើងជម្រើសជាតិនៅលើជញ្ជាំងហើយ»។
កីឡាករវ័យជាង ៤១ឆ្នាំ Ronaldo ស៊ុតបាន ១៤៦គ្រាប់ពីការចូលលេងសរុប ២៣៤ប្រកួតសម្រាប់ប្រទេសនៅតំបន់អឺរ៉ុបមួយនេះ ពោលគឺចាប់តាំងពីគាត់មានវ័យ ១៨ឆ្នាំមកម្ល៉េះ ដែលជាកំណត់ត្រាពិភពមិនងាយមានកីឡាកររូបណាបំបែកបាន។
ស្នាដៃធំរបស់ Ronaldo គឺបានរួមចំណែកជួយជម្រើសជាតិព័រទុយហ្គាល់ដណ្តើមបានជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 នៅប្រទេសបារាំង បន្ទាប់ពីរូបលោកត្រូវបានផ្តល់សេចក្តីទុកចិត្តធ្វើប្រធានក្រុមតាំងពីឆ្នាំ២០០៨ មក និងក្រោយមកទៀតបានរួមចំណែកឈ្នះពានលីគអឺរ៉ុប Nations League ក្នុងឆ្នាំ២០១៩ និងចុងក្រោយឆ្នាំ២០២៥៕
