FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្លូវការ! Kane បន្តលេងឱ្យក្លិប Bayern ដល់ឆ្នាំ២០២៩ ដោយទទួលបានប្រាក់ពលកម្ម ២៥លានអឺរ៉ូ/ឆ្នាំ

05-11-2026 15:54

(ម៉ូនិច)៖ Harry Kane ម្ចាស់ពានបាល់មាស Ballon dÓr 2026 បានបន្លាយកិច្ចសន្យានៅក្លិបខ្លារខិន Bayern Munich ដល់ឆ្នាំ២០២៩ ដោយទទួលបានថ្លៃនឿយហត់ ២៥លានអឺរ៉ូក្នុង ១ឆ្នាំផងដែរ។

ការបន្តកិច្ចសន្យាថ្មីនៅក្លិបជើងឯកលីគ Bundesliga របស់អាល្លឺម៉ង់មួយនេះ នឹងញាំងឱ្យប្រធានក្រុមតោកំណាចអង់គ្លេស វ័យ ៣៣ឆ្នាំ Kane ទទួលបានប្រាក់់ពលកម្មខ្ពស់ជាងគេបំផុតមួយនៅអឺរ៉ុប បើទោះបីជានៅទាបជាងកីឡាករមួយចំនួន ទទួលបានប្រាក់ឧបត្ថម្ភច្រើនជាងក៏ដោយ៕