ព្រឹត្តិការណ៍ International Food & Lifestyle Festival 2026 ត្រៀមបង្ហាញម្ហូបអាហារ និងភេសជ្ជៈជិត ៥០០មុខ អមដោយការប្រគំតន្ត្រី និងសកម្មភាពកម្សាន្តជាច្រើន នៅថ្ងៃទី៧-៨ ខែវិច្ឆិកា
04-11-2026 16:32
(ភ្នំពេញ)៖ កំពុងត្រៀមទទួលព្រឹត្តិការណ៍ដ៏ពិសេសមួយ ដែលនាំមកនូវម្ហូបអាហារ ភេសជ្ជៈ តន្ត្រី និងសកម្មភាពកម្សាន្តជាច្រើន សម្រាប់អ្នកចូលចិត្តដើរលេង និងចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់។ International Food & Lifestyle Festival 2026 នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៧ និង ៨ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅ Coconut Park 2 តំបន់កោះនរា។
ព្រឹត្តិការណ៍នេះនឹងប្រមូលផ្តុំជម្រើសម្ហូបអាហារ និងភេសជ្ជៈជិត ៥០០ មុខ ពីហាង និងម៉ាកយីហោជាច្រើន ដែលនាំមកនូវរសជាតិចម្រុះទាំងម្ហូបខ្មែរ និងម្ហូបអន្តរជាតិ ដូចជា ម្ហូបចិន កូរ៉េ ជប៉ុន អឺរ៉ុប និងរសជាតិជាច្រើនទៀតផ្សេងៗគ្នា។ អ្នកចូលរួមអាចស្វែងរកម្ហូបដែលខ្លួនចូលចិត្ត ឬសាកល្បងរសជាតិថ្មីៗនៅក្នុងទីតាំងតែមួយបាន។
មិនត្រឹមតែប៉ុណ្ណោះទេ ព្រឹត្តិការណ៍នេះក៏នាំមកនូវបរិយាកាសកម្សាន្តដ៏សប្បាយរីករាយ ជាមួយការសម្តែងតន្ត្រី Live Band, DJ, កម្មវិធីលើឆាក ហ្គេមកម្សាន្ត និងការចាប់រង្វាន់ជាច្រើនទៀត។ មិនថាអ្នកចង់ជួបជុំមិត្តភក្តិ ចំណាយពេលជាមួយគូស្នេហ៍ ឬនាំក្រុមគ្រួសារដើរលេងនៅចុងសប្តាហ៍នោះទេ ព្រឹត្តិការណ៍នេះមានសកម្មភាពជាច្រើនសម្រាប់មនុស្សគ្រប់វ័យផងដែរ។
សម្រាប់ក្រុមគ្រួសារដែលមានកូនតូចៗ ក៏មានតំបន់កម្សាន្តសម្រាប់កុមារ ព្រមទាំងកន្លែងថតរូប និង Check-in ជាច្រើន ដើម្បីបង្កើតអនុស្សាវរីយ៍ដ៏ស្រស់ស្អាតជាមួយមនុស្សជាទីស្រឡាញ់ថែមទៀតផង។
ដោយមានទីតាំងនៅ Coconut Park 2 តំបន់កោះនរា ដែលជាទីតាំងកម្សាន្តដ៏ទាក់ទាញមួយក្នុងរាជធានីភ្នំពេញ International Food & Lifestyle Festival 2026 នឹងក្លាយជាកន្លែងជួបជុំគ្នានៃរសជាតិអាហារ វប្បធម៌ តន្ត្រី និងបទពិសោធន៍កម្សាន្តដ៏ពិសេស។
ចុងសប្តាហ៍នេះ កុំភ្លេចរៀបចំគម្រោងដើរលេងជាមួយមិត្តភក្តិ និងក្រុមគ្រួសារ មកសាកល្បងម្ហូបឆ្ងាញ់ៗ ស្តាប់តន្ត្រី និងរីករាយជាមួយសកម្មភាពជាច្រើននៅក្នុងព្រឹត្តិការណ៍តែមួយ!
ព័ត៌មានអំពីព្រឹត្តិការណ៍៖
* ឈ្មោះកម្មវិធី៖ International Food & Lifestyle Festival 2026
* កាលបរិច្ឆេទ៖ ថ្ងៃទី ៧–៨ ខែវិច្ឆិកា ឆ្នាំ ២០២៦
* ម៉ោង៖ ៣:០០ រសៀល ដល់ ១១:០០ យប់
* ទីតាំង៖ Coconut Park 2, តំបន់ទី ២, កោះនរា, រាជធានីភ្នំពេញ
ទីតាំងតែមួយ។ ជម្រើសម្ហូបអាហារ និងភេសជ្ជៈជិត ៥០០ មុខ។ បទពិសោធន៍ដ៏រីករាយរយៈពេល ២ ថ្ងៃ!
