FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពិភពបាល់ទាត់កាន់ទុក្ខជាមួយក្លិប Tenerife ក្រោយមរណភាពនៃខ្សែប្រយុទ្ធអេស្ប៉ាញ De Miguel

04-11-2026 10:32

(បរទេស)៖ ក្នុងពិភពបាល់ទាត់ទូទាំងសកលលោក បានចូលរួមមរណទុក្ខដ៏ក្រៀមក្រំជាមួយក្លិបស្ថិតក្នុងក្របខណ្ឌទី២ អេស្ប៉ាញ Tenerife ចំពោះការបាត់បង់ខ្សែប្រយុទ្ធរបស់ពួកគេ Jesus de Miguel កាលពីព្រឹកថ្ងៃចន្ទកន្លងទៅ ក្រោយការប៉ះទង្គិចធ្ងន់ធ្ងរលើទីលានរួចមក។

គ្រប់ការប្រកួតទាំងអស់ ជាពិសេសនៅទ្វីបអឺរ៉ុបទាំងមូល​បានស្មឹងស្មាធ ១នាទីមុនពេលចាប់ផ្តើមការប្រកួត ជាពិសេសនៅ UCL កាលពីរាត្រីថ្ងៃអង្គារ ដើម្បីគោរពវិញ្ញាណក្ខន្ធដល់កីឡាករអេស្ប៉ាញ Miguel ដែលបានស្លាប់ ក្នុងវ័យទើបតែ ៣០ឆ្នាំប៉ុណ្ណោះ។

ខ្សែប្រយុទ្ធរបស់ក្លិប Tenerife រូបនេះបានរងរបួសត្រង់ក្បាល និងដើមទ្រូងយ៉ាងដំណំ នៅពេលប៉ះទង្គិចគ្នាជាមួយអ្នកចាំទី Jesus Owono នៃក្លិប FC Andorra ក្នុងក្របខណ្ឌទី២ អេស្ប៉ាញកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។

ក្លិប Tenerife បានចេញសេចក្តីថ្លែងការណ៍កាលពីរសៀលថ្ងៃអង្គារថា ពួកគេនឹងធ្វើការកាន់ទុក្ខជាផ្លូវការចំពោះ Miguel រយៈពេល ៦ថ្ងៃ​ តាមរយៈមិនធ្វើសកម្មភាពអ្វីទាំងអស់ ហើយកីឡាករ មន្រ្តីកីឡា រួមទាំងបុគ្គលិកក្លិបទាំងអស់នឹងទៅចូលរួមបុណ្យសពរបស់ Miguel ដែលប្រារព្ធធ្វើនៅ Navahermosa ស្ថិតក្នុងទីក្រុង Toledo ប្រទេសអេស្ប៉ាញទៀតផង៕