FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Man Utd វាយបកឈ្នះវិញ តាមពីក្រោយ Roma ដែលនាំមុខ ២គ្រាប់ដ៏អស្ចារ្យនៅពានអឺរ៉ុប UCL

04-11-2026 09:43

(បរទេស)៖ ក្រុមបិសាចក្រហម Manchester United បានធ្វើការវាយបកឈ្នះក្រុមភ្ញៀវ AS Roma ៣-២ វិញដ៏អស្ចារ្យនាយប់មិញនេះ ក្នុងពានរង្វាន់លីគអឺរ៉ុប UEFA Champions League 2026-27 បន្ទាប់ពីក្រុមមកពី Serie A មួយនេះបើកការនាំមុខ ២គ្រាប់មុនត្រឹមរយៈពេល ១៧នាទិប៉ុណ្ណោះ។

តាមរយៈជ័យជម្នះនៅកីឡដ្ឋាន Old Trafford របស់ខ្លួននារាត្រីថ្ងៃអង្គារនេះដែរ វាក៏អាចធ្វើឱ្យសម្ពាធទៅលើអ្នកចាត់ការទូទៅ Michael Carrick ធូរស្បើយខ្លះដែរ ដ្បិតចាប់ផ្តើមមិនសូវបានល្អតាំងពីដើមរដូវកាលមក ដោយលេង ៩ប្រកួតចុងក្រោយមិនឈ្នះសោះ។

វាជាជ័យជម្នះដ៏ធំបំផុតផងដែររបស់ពួកគេ ប្រចាំប្រវត្តិសាស្រ្ត UCL ដោយបានយកឈ្នះក្រុមខ្លាំង Roma ដែលលេងមិនទាន់ចាញ់ឡើយ ក្នុងចំណោម ១០ប្រកួតចុងក្រោយក្នុងលីគរបស់ប្រទេសអ៉ីតាលី។

ទោះជាយ៉ាងណា វាជា ៣ពិន្ទុលើកទី២ របស់បិសាចក្រហមពីការធ្វើបានគ្រាប់បាល់របស់ប្រធានក្រុម Bruno Fernandes ១គ្រាប់ និង Matheus Cunha ២គ្រាប់ ដើម្បីឡើងទៅឈរនៅលេខរៀងទី១៧ បណ្តោះអាសន្នវិញ ក្នុងចំណោម ៣៦ក្រុម ក្រោយឆ្លងកាត់ ៤ប្រកួត ឈ្នះ២ និងចាញ់២ គ្រាដែលគូប្រជែង Roma ស្ថិតនៅលេខ១៩ និងទើបមាន ៤ពិន្ទុ៕