សហគ្រាស ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯក ប្រកាសសម្ពោធផលិតផលថ្មីចំនួន ៦ ប្រភេទ ព្រមទាំងពង្រឹងបណ្តាញចែកចាយទីផ្សារក្នុងស្រុក
04-11-2026 09:21
(ភ្នំពេញ)៖ សហគ្រាស ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីជួបជុំ និងបង្ហាញផលិតផលថ្មីនៅ ភោជនីយដ្ឋាន ផ្ទះបាយភូមិខ្មែរ ជាមួយដៃគូអាជីវកម្ម និងបណ្តាញចែកចាយប្រមាណ ៩០នាក់។
កម្មវិធីនេះប្រារព្ធឡើងដើម្បីបង្ហាញមុខទំនិញថ្មីៗ ណែនាំប្រូម៉ូសិនពិសេសព្រមទាំងថ្លែងអំណរគុណដល់ដៃគូចែកចាយទាំងអស់ ដែលបានរួមចំណែកដល់ភាពរីកចម្រើនរបស់ក្រុមហ៊ុន។
ក្នុងឱកាសនោះ ក្រុមហ៊ុនបានណែនាំផលិតផលថ្មីចំនួន ៦ប្រភេទ ជាមួយនឹងទំហំចម្រុះ រួមមាន៖ ទឹកប៉េងប៉ោះ (៥គីឡូក្រាម, ២គីឡូក្រាម), ទឹកប្រេងខ្យង (៥គីឡូក្រាម, ១គីឡូក្រាម), ទឹកម្ទេសផ្អែម (៥គីឡូក្រាម, ៦២០ក្រាម), ទឹកម្ទេសហឹរ (៥គីឡូក្រាម, ២គីឡូក្រាម, ២៦០ក្រាម), ទឹកជ្រលក់ស៊ូគី (៣៩០ក្រាម) និង ម្សៅស៊ុប (៤០០ក្រាម)។
រាល់ផលិតផលទាំងអស់ត្រូវបានផលិតឡើងដោយប្រកាន់ខ្ជាប់នូវគោលការណ៍ «រសជាតិឆ្ងាញ់ មានគុណភាព និងស្តង់ដារខ្ពស់» ដើម្បីធានាបាននូវទំនុកចិត្តពីអតិថិជន។
លោកអ្នកកាន់តែងាយស្រួលរកទិញនៅផលិតផលគ្រឿងទេសថ្មីនេះ តាមបណ្តាផ្សារតូច និងធំៗនៅក្នុងប្រទេសកម្ពុជា។
អំពី សហគ្រាស ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក សហគ្រាស ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក គឺជាសហគ្រាសផលិត និងកែច្នៃអាហារ និងគ្រឿងទេស ក្នុងស្រុក ដែលផ្តោតលើការសុវត្ថិភាពអនាម័យ ដើរតួយ៉ាងសំខាន់ក្នុងការសម្រួលដល់ការរស់នៅទំនើបនិងមានស្តង់ដារគុណភាពខ្ពស់ នាំចេញទៅកាន់ទីផ្សារពិភពលោក។
ប្រិយមិត្តអាចធ្វើការទំនាក់ទំនងទៅកាន់សហគ្រាសផ្ទាល់
តាមរយៈផេកផ្លូវការ PPF Yummy, Khmer Food Manufacturer : https://www.facebook.com/ppfyummy
ឬតាមរយៈលេខទូរស័ព្ទ 081 555 255
ឬតាមរយៈតេទ្បេក្រាម https://t.me/ppfyummy
ឬតាមរយៈTikTok https://www.tiktok.com/@ppfyummy
ឬតាមរយៈវេបសាយ https://www.ppfyummy.com/en/














