អ៊ូអរមែនទែននៅមាត់បឹងតាកែវ! Cambodia Sport+ ចេញមុខឧបត្ថម្ភធំ ក្នុងកម្មវិធីរត់សម្រាប់មហាជន ចម្ងាយ ១០ គ.ម អបអរសាទរពិធីបុណ្យអុំទូកខេត្តតាកែវ ឆ្នាំ២០២៦
02-11-2026 14:54
(តាកែវ)៖ បឹងតាកែវ ដែលថ្មីៗនេះទើបតែដាក់សម្ពោធរូបសំណាកបង្កងយក្សបាញ់ទឹក ក៏ជាទីតាំងចាប់ផ្តើមនៃព្រឹត្តិការណ៍ «រត់សម្រាប់មហាជន ចម្ងាយ ១០ គ.ម» ក្រោមការឧបត្ថម្ភទាំងស្រុងពី Cambodia Sport+។ កម្មវិធីនេះ បានប្រមូលផ្តុំអ្នកស្រឡាញ់កីឡាជាច្រើនមកចូលរួមរត់ហាត់ប្រាណ អមជាមួយចង្វាក់ភ្លេងពី DJ ទាំង ៣ រូប កាន់តែបន្ថែមភាពសប្បាយរីករាយដល់ព្រឹត្តិការណ៍អបអរសាទរបុណ្យអុំទូកខេត្តតាកែវ។
ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយរដ្ឋបាលខេត្តតាកែវ ដើម្បីអបអរសាទរពិធីបុណ្យអុំទូកខេត្តតាកែវ ឆ្នាំ២០២៦ ក្រោមការអញ្ជើញចូលរួមដោយ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ។ សម្រាប់បងប្អូនដែលបានចូលរួម នឹងត្រូវចេញដំណើរពីមាត់បឹងតាកែវ រត់ឆ្លងកាត់រង្វង់មូលអូរចំបក់ និងរង្វង់មូលវិមានឯករាជ្យ មុននឹងត្រឡប់មកកាន់ទីផ្តាច់ព្រ័ត្រ ដោយអ្នកឈ្នះនឹងទទួលបានមេដាយ ក៏ដូចជាវត្ថុអនុស្សាវរីយ៍ផងដែរ។
ក្រោមការឧបត្ថម្ភទាំងស្រុងពី Cambodia Sport+ កម្មវិធីរត់សប្បុរសធម៏នេះ បានបង្កើតឱកាសឱ្យបងប្អូនជាច្រើនបានជួបជុំគ្នា ចូលរួមធ្វើលំហាត់ប្រាណដើម្បីសុខភាព និងពង្រឹងស្មារតីសាមគ្គីភាពក្នុងសហគមន៍។ នេះក៏ជាគោលដៅចម្បងមួយរបស់ Cambodia Sport+ ដែលតែងតែចូលរួមគាំទ្រព្រឹត្តិកាណ៍កីឡាជាច្រើនលើកច្រើនសារ ដើម្បីឱ្យយុវជន និងប្រជាជនគ្រប់វ័យកាន់តែស្រឡាញ់ចូលចិត្តការលេងកីឡា និងយកចិត្តទុកដាក់លើសុខភាពកាន់តែខ្លាំង។
គួរបញ្ជាក់ផងដែរថា កន្លងមក CAMBODIA SPORT+ បានសហការជាមួយក្លឹបរត់ Garmin Run Club និង Neak Run Club ដើម្បីជំរុញការហាត់ប្រាណក្នុងសហគមន៍ ព្រមទាំងឧបត្ថម្ភកីឡាបាល់ទះ និងប្រដាល់ឃីកបុកស៊ីង ដើម្បីបង្កើនឱកាសដល់កីឡាករ កីឡាការិនីខ្មែរ និងរួមចំណែកដល់ការរីកចម្រើននៃវិស័យកីឡាជាតិ។
Cambodia Sport+ ភេសជ្ជៈអ៉ីយ៉ុង បំពេញជាតិទឹក ល្អសម្រាប់រាងកាយ និងសុខភាព៕
