FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុន Zuellig Pharma ប្រកាសនាំចូលឱសថ Original r-DNA Semaglutide មកទីផ្សារប្រទេសកម្ពុជា ដើម្បីបន្ថែមជម្រើសក្នុងការព្យាបាលជំងឺទឹកនោមផ្អែម ប្រភេទទី២

31-10-2026 16:05

(ភ្នំពេញ)៖ អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ រួមជាមួយនឹងជំងឺធាត់ដែលជាមនុស្សពេញវ័យ នៅក្នុងប្រទេសកម្ពុជា មានជម្រើសនៃការព្យាបាលមួយបន្ថែមទៀត បន្ទាប់ពីក្រុមហ៊ុន Zuellig Pharma បានណែនាំនូវឱសថ Original r-DNA Semaglutide ដែលត្រូវបានផលិតដោយក្រុមហ៊ុន NOVO។

ថ្នាំនេះតម្រូវឱ្យប្រើប្រាស់តាមវេជ្ជបញ្ជា ដែលត្រូវចាក់ក្នុង១សប្តាហ៍ម្តង ជួយសម្រួលដល់ការគ្រប់គ្រងកម្រិតជាតិស្ករ ក្នុងឈាមដោយត្រូវប្រើប្រាស់ទន្ទឹមគ្នា នឹងរបបអាហារត្រឹមត្រូវ និងការហាត់ប្រាណផងដែរ។

ការនាំចូលឱសថនេះ ធ្វើឡើង ខណៈពេលដែលប្រទេសកម្ពុជាបន្តដោះស្រាយកំណើនជំងឺទឹកនោមផ្អែម ដោយយោងតាមក្រសួងសុខាភិបាលបានរាយការណ៍ថា មានករណីជំងឺទឹកនោមផ្អែមប្រភេទទី ២ ថ្មីចំនួន ២៧៤៦៥៣ ករណីនៅតាមគ្រឹះស្ថានសុខាភិបាលសាធារណៈក្នុងឆ្នាំ ២០២៥។

លោក តែ ញ៉ូច ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Zuellig Pharma ប្រចាំប្រទេសកម្ពុជា បានថ្លែងថា ការនាំចូលឱសថនេះនឹងពង្រីកជម្រើសនៃការព្យាបាល ព្រមទាំងជួយគាំទ្រដល់អ្នកជំនាញសុខាភិបាលជាមួយនឹងព័ត៌មានផលិតផលដែលគួរឱ្យទុកចិត្ត។

លោកបានបន្ថែមថា៖ «ការណែនាំឱសថ Original r-DNA Semaglutide មកកាន់ប្រទេសកម្ពុជា គឺជាជំហានជាក់ស្តែងមួយឆ្ពោះ ទៅរកគោលបំណងរបស់យើង ក្នុងការធ្វើឱ្យសេវាសុខាភិបាលកាន់តែងាយស្រួលទទួលបាន។ យើងមានគោលបំណងជួយមនុស្សឱ្យទទួលបានការព្យាបាល ដែលសមស្របទៅនឹងតម្រូវការសុខភាព របស់ពួកគេតាមរយៈការពង្រីកជម្រើសនៃការព្យាបាល និងការជួយគាំទ្រដល់អ្នកជំនាញសុខាភិបាល ជាមួយនឹងព័ត៌មានផលិតផលដែលគួរឱ្យទុកចិត្ត »។

ជម្រើសព្យាបាលបន្ថែមសម្រាប់ការថែទាំអ្នករស់នៅជាមួយជំងឺទឹកនោមផ្អែម ឱសថ Original r-DNA Semaglutide ស្ថិតនៅក្នុងក្រុមឱសថដែលហៅថា Glucagon-like Peptide-1 (GLP-1) Receptor Agonists។ សារធាតុនេះជួយបន្ថយកម្រិតស្ករក្នុងឈាមដោយបង្កើនការបញ្ចេញអាំងស៊ុយលីន (Insulin) និងកាត់បន្ថយការបញ្ចេញគ្លូកាហ្គុង (Glucagon) នៅពេលកម្រិតស្ករក្នុងឈាមឡើងខ្ពស់។

ឱសថនេះ ប្រើប្រាស់ដោយត្រូវចាក់ទៅក្នុងស្បែកក្នុងមួយសប្តាហ៍ម្តងដោយកម្រិតនៃការប្រើប្រាស់ត្រូវកំណត់ដោយអ្នកជំនាញសុខាភិបាលដែលជាអ្នកចេញវេជ្ជបញ្ជា។
ការសិក្សាគ្លីនិកក៏បានពិនិត្យមើលផងដែរអំពីប្រសិទ្ធភាពឱសថនេះទៅលើសុខភាពបេះដូង និងតម្រងនោមចំពោះក្រុមអ្នកជំងឺមានហានិភ័យដែលត្រូវបានយកមកសិក្សា។

នៅក្នុងការសិក្សា SUSTAIN-6 អ្នកជំងឺទឹកនោមផ្អែមប្រភេទទី ២ ជាមនុស្សពេញវ័យដែលមានហានិភ័យជំងឺបេះដូងខ្ពស់ ហើយបានប្រើប្រាស់ Semaglutide គឺមានអត្រាប្រឈមទាបជាងចំពោះករណីស្លាប់ដោយសារជំងឺបេះដូង ការគាំងបេះដូង ឬជំងឺដាច់សរសៃឈាមខួរក្បាល បើប្រៀបធៀបនឹងការប្រើប្រាស់ Placebo។

នៅក្នុងការសិក្សា FLOW វិញ អ្នកជំងឺទឹកនោមផ្អែមប្រភេទទី ២ ជាមនុស្សពេញវ័យដែលមានជំងឺតម្រងនោមរ៉ាំរ៉ៃ គឺមានអត្រាប្រឈមទាបជាង ចំពោះបញ្ហាធ្ងន់ធ្ងរដូចជា ជំងឺខូចតម្រងនោម ការថយចុះមុខងារតម្រងនោមខ្លាំង ឬការស្លាប់ដោយសារបញ្ហាតម្រងនោម និងបេះដូងក្នុងចំណោមមនុស្សពេញវ័យដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ២ និងជំងឺតម្រងនោមរ៉ាំរ៉ៃ ដែលទទួលបានឱសថ Semaglutide បើប្រៀបធៀបនឹងការប្រើប្រាស់ Placebo។

លទ្ធផលនៃការសិក្សាទាំងនេះ គឺសម្រាប់តែក្រុមអ្នកជំងឺដែលបានចូលរួមក្នុងការសិក្សាប៉ុណ្ណោះ ដូច្នេះការប្រើប្រាស់ថ្នាំនេះនៅប្រទេសកម្ពុជាត្រូវតែអនុវត្តតាមការណែនាំ ដែលមានចែងក្នុងព័ត៌មានផលិតផលផ្លូវការក្នុងស្រុក។

អ្នកជំងឺគួរតែពិគ្រោះជាមួយអ្នកជំនាញសុខាភិបាលអំពីភាពសមស្រប និងប្រើប្រាស់ឱសថនេះទៅតាមការណែនាំតែប៉ុណ្ណោះ។ ការប្រើប្រាស់ថ្នាំ ត្រូវតែធ្វើឡើងទន្ទឹមគ្នានឹងការទទួលទានអាហារដែលមានប្រយោជន៍ចំពោះសុខភាព ការហាត់ប្រាណ ឬធ្វើចលនារាងកាយ និងការពិនិត្យសុខភាពឱ្យបានទៀងទាត់។

ពិធីសម្ពោធនេះ ក៏មានការចូលរួមដោយក្រុមអ្នកជំនាញវេជ្ជសាស្ត្រ ក្នុងនោះមានការធ្វើបទបង្ហាញ និងវេទិកាពិភាក្សា។ ការគ្រប់គ្រងកម្រិតស្ករក្នុងឈាម ការយកចិត្តទុកដាក់លើសុខភាពបេះដូង និងតម្រងនោមផងដែរ។ ការពិនិត្យដំបូង និងការតាមដានជាប់លាប់ជួយឱ្យអ្នកជំនាញអាចដឹងពីបញ្ហាសុខភាពទាន់ពេល និងរៀបចំការថែទាំដែលត្រូវចំតម្រូវការរបស់អ្នកជំងឺផ្ទាល់។

ការធ្វើឱ្យសេវាថែទាំសុខភាពកាន់តែងាយស្រួលទទួលបាន តាមរយៈការចែកចាយប្រកបដោយការទទួលខុសត្រូវ ក្រុមហ៊ុន Zuellig Pharma ធ្វើការជាមួយក្រុមហ៊ុនផលិតឱសថនានា អ្នកជំនាញសុខាភិបាល សមាគមវេជ្ជសាស្ត្រ ព្រមទាំងគ្រឹះស្ថានសុខាភិបាលរដ្ឋ និងឯកជនដើម្បីដើម្បីគាំទ្រដល់ការទទួលបានផលិតផល និងសេវាសុខាភិបាល។

បណ្តាញចែកចាយ និងសមត្ថភាពនៃការរក្សាទុកឱសថក្នុងកម្រិតសីតុណ្ហភាពត្រឹមត្រូវ (Cold-Chain) របស់ក្រុមហ៊ុនធានាបាននូវការផ្គត់ផ្គង់ឱសថ ពិតប្រាកដតាមប្រភពច្បាប់ច្បាស់លាស់ ខណៈការដឹកជញ្ជូន និងការរក្សាទុកដោយយកចិត្តទុកដាក់ខ្ពស់ ក៏ជួយរក្សាគុណភាពឱសថឱ្យនៅល្អស្របតាមស្ដង់ដាផងដែរ។