ផ្សារទំនើប អ៉ីអន ម៉េកវែលយូ បើកសាខាទី២០ ថ្មីរបស់ខ្លួននៅតំបន់ ឬស្សីកែវ
30-10-2026 16:12
(ភ្នំពេញ)៖ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦, ផ្សារទំនើប អ៉ីអន ម៉េកវែលយូ បានប្រកាសបើកសម្ពោធសាខាថ្មីរបស់ខ្លួនគឺ អ៉ីអន ម៉េកវែលយូ អ៉ិចប្រេស ឬស្សីកែវ ០៥ ជាមួយការដាក់ដំណើរការ សាខាទី២០នេះ និងនាំមកនូវភាពងាយស្រួលកាន់តែច្រើនដល់អតិថិជនដែលរស់នៅជុំវិញតំបន់នេះផ្ទាល់។
សាខាថ្មីនេះមានទីតាំងស្ថិតនៅតំបន់ ឬស្សីកែវ និងនៅជិតវិទ្យាល័យ ឬស្សីកែវ ហើយជាផ្សារទំនើបមួយដែលមានផលិតផលច្រើនមុខ ច្រើនប្រភេទសម្រាប់បំពេញនូវតម្រូវការប្រចាំថ្ងៃរបស់អតិថិជនដូចជា៖ នំដុតស្រស់ៗ ភេសជ្ជៈ អាហារសម្រន់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃសំខាន់ៗជាច្រើនមុខផ្សេងទៀត។ ជាមួយការរចនាឡើង និងគោលគំនិតមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីធានាបាននូវបទពិសោធន៍ទិញទំនិញថ្មីរហ័ស និងមានផាសុកភាពសម្រាប់ការរស់នៅដ៏មមាញឹកក្នុងទីក្រុង។
ដើម្បីអបអរសាទរការបើកសម្ពោធសាខាថ្មីនេះ អតិថិជនអាចរីករាយជាមួយកម្មវិធីពិសេសៗដូចជា៖
*ការចែកការ៉េម ៥០០ដើម រយៈពេល ៥ថ្ងៃ ដោយឥតគិតថ្លៃ (១០០ដើម ក្នុង១ថ្ងៃ) ពីថ្ងៃទី៣០ តុលា ដល់ ៣ វិច្ឆិកា ២០២៦
*ការចែកកាតសមាជិកអ៉ីអន ឥតគិតថ្លៃ (ចំនួនមានកំណត់)
*ទទួលបានការបញ្ចុះតម្លៃទៅលើ ថង់បរិស្ថាន ៥០% សម្រាប់ការចំណាយអស់ ១០ដុល្លារ ក្នុង ១វិក្កយបត្រ ពីថ្ងៃទី៣០ តុលា ដល់១ វិច្ឆិកា ២០២៦
*ទំនិញទិញ ១ ថែម ១ ជាមួយការបញ្ចុះតម្លៃទៅលើមុខទំនិញរហូតដល់ ៥០% ទៅលើមុខទំនិញដែលបានជ្រើសរើស ពីថ្ងៃទី៣០ តុលា ដល់១៥ វិច្ឆិកា ២០២៦
*ទទួលបានកាដូលើកទឹកចិត្ត រាល់ពេលជាវទំនិញ ដោយប្រើថង់បរិស្ថានចំនួន ៥ដង។
កុំភ្លេចមកទទួលយកការផ្តល់ជូនពិសេសនេះនៅ ផ្សារទំនើបអ៉ីអន ម៉េកវែលយូ អ៉ិចប្រេស ឬស្សីកែវ។ សាខាថ្មីនេះនឹងបើកដំណើរការជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៧ព្រឹក ដល់ ១១យប់ ដោយផ្តល់ជូននូវបរិយាកាសស្អាត និងសុវត្ថិភាពដល់អតិថិជនគ្រប់រូប។
បច្ចុប្បន្ននេះផ្សារទំនើបអ៉ីអន ម៉េកវែលយូ បានពង្រីកទីតាំងរបស់ខ្លួនជាបន្តបន្ទាប់រហូតដល់២០ សាខា ដែល ១៩សាខា នៅក្នុងរាជធានីភ្នំពេញ និង ១សាខា នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
សូមអញ្ជើញអតិថិជនមកកាន់ ផ្សារទំនើប អ៉ីអន ម៉េកវែលយូ អ៉ិចប្រេស សាខាឬស្សីកែវ ០៥ ចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៦ តទៅជាមួយការផ្តល់ជូនពិសេសជាច្រើនទៀតក្នុងឱកាសបើកដំណើរការសាខាថ្មីនេះ។
ឥឡូវនេះអតិថិជនក៏អាចធ្វើការបញ្ជាទិញទំនិញបាននៅគ្រប់សាខា ផ្សារទំនើប អ៉ីអន ម៉េកវែលយូ តាមរយៈអ៉ីអន អនឡាញបានដូចគ្នា។
ទាញយកកម្មវិធី AEON Online ឥឡូវនេះ https://onelink.to/aeononline ព័ត៌មានលម្អិតបន្ថែមអំពីការផ្តល់ជូនពិសេសសម្រាប់ថ្ងៃបើកសម្ពោធនឹងត្រូវបានប្រកាសតាមរយៈបណ្តាញសង្គម Facebook របស់ AEON MaxValu Cambodia។ https://www.facebook.com/aeonmaxvalucambodia
សម្រាប់ទីតាំងសាខាផ្សារទំនើប អ៉ីអន ម៉េកវែលយូ និង អ៉ីអន ម៉េកវែលយូ អ៉ិចប្រេស https://aeoncambodia.com/store-locator/?location=aeon-maxvalu
ទីតាំងផ្ទះលេខ៨៤២ ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ខាងជើងច្រកចូល វិទ្យាល័យឬស្សីកែវ ប្រមាណ ៧០ម៉ែត្រ)៕
Google Map៖ https://maps.app.goo.gl/zYq9KHbsAEaHtRkL8








