FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុនអៃរ៉ា ពន្លឿនការចុះអ៊ុកត្រាផលិតផលភេសជ្ជៈប៉ូវកម្លាំងទូទាំងប្រទេស

30-10-2026 15:07

(ភ្នំពេញ)៖ ក្រុមហ៊ុនអៃរ៉ា (Aira) កំពុងពន្លឿនសកម្មភាពចុះត្រួតពិនិត្យ និងអ៊ុកត្រាផលិតផលភេសជ្ជៈប៉ូវកម្លាំងរបស់ខ្លួនដែលមានរង្វាន់ក្នុងស្តុកចាស់ជាក់ស្តែងរបស់អតិថិជន នៅតាមបណ្តាដេប៉ូ អ្នកលក់ដុំ និងអ្នកលក់រាយទូទាំងរាជធានីភ្នំពេញ និងបណ្តាខេត្ត។ សកម្មភាពនេះធ្វើឡើងស្របតាមសេចក្តីណែនាំរបស់រដ្ឋាភិបាល ស្តីពីការគ្រប់គ្រងផលិតផលស្រាបៀរ និងភេសជ្ជៈគ្មានជាតិស្ករក្នុងស្រុក ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ក្រុមហ៊ុនអៃរ៉ា បានបញ្ជាក់ថា ខ្លួននឹងបន្តអនុវត្តការងារនេះយ៉ាងសកម្ម ដើម្បីធានាបាននូវការអនុលោមតាមបទប្បញ្ញត្តិរបស់រដ្ឋាភិបាល និងរក្សាសណ្តាប់ធ្នាប់ទីផ្សារ។ ក្រុមហ៊ុនក៏បានអំពាវនាវដល់ម្ចាស់ដេប៉ូ អ្នកលក់ដុំ និងអ្នកលក់រាយទាំងអស់ មេត្តាទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 017 330 222 ឬ 069 946 059 ដើម្បីទទួលបានព័ត៌មានលម្អិត និងកិច្ចសហការ។

ការអនុវត្តនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអៃរ៉ាក្នុងការចូលរួមចំណែកដល់ការគ្រប់គ្រងផលិតផលប្រកបដោយគុណភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ក៏ដូចជាការគាំទ្រគោលការណ៍របស់រដ្ឋាភិបាល។ ក្រុមហ៊ុននឹងបន្តខិតខំប្រឹងប្រែងដើម្បីធានាថាផលិតផលរបស់ខ្លួនទាំងអស់បំពេញតាមស្តង់ដារដែលបានកំណត់។