Putellas តាមទាន់កំណត់ត្រា Bonmati តាមរយៈឈ្នះពានបាល់មាស Ballon dÓr ៣លើកដូចគ្នា
27-10-2026 12:55
(បរទេស)៖ កីឡាការិនី Alexia Putellas បានក្លាយជាម្ចាស់ពានបាល់មាស Ballon dÓr Feminin 2026 គម្រប់លើកទី៣ ផងដែរ ញាំងឱ្យពានកម្រិតកំពូលក្នុងពិភពបាល់ទាត់ លក្ខណៈឯកត្តជនមួយនេះស្ថិតនៅប្រទេសអេស្ប៉ាញ ៦ឆ្នាំជាប់គ្នាទៀតផង។
នេះមានន័យថា ខ្សែបម្រើវ័យ ៣២ឆ្នាំនៃក្លិប FC Barcelona រូបនេះ បានផ្តើមឈ្នះពាន Ballon dÓr ដំបូងពីឆ្នាំ២០២១ ២០២២ និងចុងក្រោយឆ្នាំ២០២៦ តាមស្មើកំណត់ត្រាអតីតមិត្តរួមក្រុម Aitana Bonmati ដែលឈ្នះនេះ ៣ឆ្នាំជាប់គ្នា ពោលគឺនៅឆ្នាំ២០២៣-២០២៤ និងចុងក្រោយឆ្នាំ២០២៥។
ស្នាដៃធំរបស់នាង Putellas ដែលជាប្រធានក្រុម Barcelona ផ្នែកស្រ្តីផងនោះ បានរួមចំណែកជួយក្រុមអ្នកមានបុណ្យឈ្នះជើងឯកពានអឺរ៉ុប UEFA Champions League 2025-2026 មុនពេលផ្លាស់ទៅរួមក្រុម London City Lionesses កាលពីខែកក្កដា ឆ្នាំ២០២៦។
Putellas បានឈ្នះពាន៤ នារដូវកាលមុនជាមួយ Barcelona និងសរុបមានដល់ទៅ ៣៨ពានឯណោះ ក្នុងរយៈពេល ១៤ឆ្នាំជាមួយក្លិបអេស្ប៉ាញ។
នាងត្រូវបានបោះឆ្នោតគាំទ្រដោយក្រុមអ្នកសារព័ត៌មានកីឡានៅជុំវិញពិភពលោក ដែលមានចំណាត់ថ្នាក់កំពូលទាំង៥០ របស់សហព័ន្ធ FIFA នៅពេលគូប្រជែងមកពី Barcelona ដូចគ្នា គឺខ្សែប្រយុទ្ធ Ewa Pajor ឈរលេខ២ និង Khadija Shaw ខ្សែប្រយុទ្ធក្លិប Manchester City ស្ថិតនៅលេខ៣៕
