កម្ចីកសិកម្មគ្មានទ្រព្យធានារបស់ធនាគារ «វីង» តាំងបង្ហាញនៅវេទិកាកសិកម្ម «CAFE26»
27-10-2026 12:15
(ភ្នំពេញ)៖ ធនាគារ វីង បាននាំយកដំណោះស្រាយហិរញ្ញប្បទានពិសេស ដើម្បីជួយប្រជាកសិករ និងអាជីវកម្មកសិកម្មកម្ពុជា មានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាកសិកម្មទំនើប និងធន់នឹងការប្រែប្រួលអាកាសធាតុ។
ធនាគារ វីង (ខេមបូឌា) ម.ក បាននាំយកនូវដំណោះស្រាយហិរញ្ញប្បទានកសិកម្មរបស់ខ្លួន មកតាំងបង្ហាញនៅក្នុងវេទិកា និងការតាំងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ (CAFE26) ដោយផ្តោតសំខាន់លើការផ្តល់កម្ចីមិនត្រូវការទ្រព្យធានា ក៏ដូចជាដំណោះស្រាយហិរញ្ញប្បទានសំខាន់ៗផ្សេងទៀត ដែលជួយឱ្យកសិករ និងអាជីវកម្មកសិកម្ម មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មទំនើបៗ សំដៅបង្កើនទិន្នផល និងធានាបាននូវនិរន្តរភាព។
ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ក្រោមការគាំទ្រពីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ធនាគារ វីង បានចូលរួមឧបត្ថម្ភគំាទ្រកម្រិតប្រាក់នៅក្នុងកម្មវិធីនេះ ព្រមទាំងបានរួមចំណែកចែករំលែក ក្នុងកិច្ចពិភាក្សាពាក់ព័ន្ធនឹងហិរញ្ញប្បទាន ដែលគាំទ្រភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការទទួលបានហិរញ្ញប្បទានសម្រាប់វិស័យកសិកម្ម រួមទាំងដំណោះស្រាយជាក់ស្តែង ដែលអាចជួយគាំទ្រដល់កសិករ និងអាជីវកម្មកសិកម្មទៀតផង។
ប្រព្រឹត្តិទៅក្រោមមូលបទ «ការពន្លឿនការអភិវឌ្ឍអាជីវកម្មកសិកម្ម ការវិនិយោគ ការស្វែងរកទីផ្សារ និងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីប្រែក្លាយកម្ពុជាទៅជាគោលដៅ វិនិយោគកែច្នៃផលិតផលកសិ-ស្បៀងអាហារ វេទិកា CAFE26 ឆ្នាំនេះ បានប្រមូលផ្តុំកសិករ ម្ចាស់អាជីវកម្មកសិកម្ម វិនិយោគិន និងដៃគូអភិវឌ្ឍន៍ ដើម្បីស្វែងយល់ពីឱកាសវិនិយោគ ការពង្រីកទីផ្សារ និងសក្តានុពលនៃការរីកចម្រើនក្នុងវិស័យកសិកម្មកម្ពុជា»។
ក្នុងអំឡុងពេលនៃការប្រព្រឹត្តិទៅនៃព្រឹត្តិការណ៍នេះ លោក ហេង សិលា ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកអាជីវកម្មកសិកម្ម នៃធនាគារ វីង បានឡើងធ្វើបទបង្ហាញពីដំណោះស្រាយហិរញ្ញវត្ថុរបស់ធនាគារ ព្រមទាំងបានផ្តល់ការប្រឹក្សា និងឆ្លើយតបយ៉ាងកក់ក្តៅទៅនឹងសំណួររបស់អ្នកចូលរួម ពាក់ព័ន្ធនឹងលទ្ធភាពទទួលបានកម្ចីកសិកម្ម។
លោក ហេង សិលា បានលើកឡើងថា «លទ្ធភាពទទួលបានហិរញ្ញប្បទាន អាចជួយបង្កើតការផ្លាស់ប្តូរដ៏មានអត្ថន័យ និងពិតប្រាកដមួយ សម្រាប់បងប្អូនកសិករដែលចង់ងាកមកប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ និងវៃឆ្លាត ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ តាមរយៈកម្ចីបច្ចេកវិទ្យាធន់នឹងអាកាសធាតុ និងដំណោះស្រាយហិរញ្ញប្បទានខ្សែចង្វាក់តម្លៃរបស់យើង យើងបានផ្តល់លទ្ធភាពជូនបងប្អូនកសិករ និងអាជីវកម្មកសិកម្មដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អាចវិនិយោគលើការធ្វើកសិកម្មប្រកបដោយនិរន្តរភាព ដោយមិនចាំបាច់មានទ្រព្យធានាឡើយ។ ការណ៍នេះនឹងជួយឱ្យពួកគាត់អាចបង្កើនទិន្នផល កាត់បន្ថយការខាតបង់ និងពង្រឹងភាពធន់ទៅនឹងបញ្ហាប្រឈមនៃអាកាសធាតុបានយ៉ាងប្រសើរ»។
តាមរយៈភាពជាដៃគូជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធនាគារ វីង ផ្តល់ជូននូវ កម្ចីបច្ចេកវិទ្យាធន់នឹងអាកាសធាតុ ជាមួយនឹងទំហំកម្ចីរហូតដល់ ២០ម៉ឺនដុល្លារអាមេរិក ដោយមិនត្រូវការទ្រព្យធានា ជូនដល់ប្រជាកសិករ សហគមន៍កសិកម្ម សហគមន៍កសិកម្មទំនើប និងម្ចាស់អាជីវកម្មកសិកម្ម ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នៅក្នុងខេត្តគោលដៅចំនួន ៥ រួមមាន៖ ខេត្តព្រៃវែង តាកែវ កំពង់ធំ កំពង់ឆ្នាំង និងខេត្តបាត់ដំបង។ ហិរញ្ញប្បទាននេះ នឹងចូលរួមចំណែកជួយដល់អាជីវកម្មកសិកម្ម ឱ្យមានលទ្ធភាពកាន់តែទូលំទូលាយក្នុងការវិនិយោគ លើឧបករណ៍ចាំបាច់ទំនើបៗ និងបច្ចេកវិទ្យាធន់នឹងអាកាសធាតុ ដើម្បីបង្កើនទិន្នផល និងគ្រប់គ្រងហានិភ័យដែលបណ្តាលមកពីអាកាសធាតុ បានកាន់តែមានប្រសិទ្ធភាព។
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទៅកាន់សាខាធនាគារ វីង ដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងតាមលេខ ០២៣ ៩៩៩ ៩៨៩។ លោកអ្នកក៏អាចស្វែងយល់បន្ថែម អំពីដំណោះស្រាយហិរញ្ញប្បទានកសិកម្មរបស់ធនាគារ វីង តាមរយៈគេហទំព័រ៖ https://www.wingbank.com.kh/km/business/accounts-services/agribusiness (https://www.wingbank.com.kh/km/business/accounts-services/agribusiness?utm_source=chatgpt.com)៕





