ហេតុអ្វីកុមារចង់ឆាប់ធំ? ស្វែងយល់ពីសេរីភាព និងការសម្រេចចិត្តដែលពួកគេចង់បាន
26-10-2026 19:18
(ភ្នំពេញ)៖ កុមារជាច្រើនតែងនិយាយថា ពួកគេចង់ឆាប់ធំ មិនមែនដោយសារតែតួលេខអាយុនោះទេ ដែលធ្វើឱ្យពួកគេមានក្តីរំភើប តែវាគឺជាសេរីភាពដែលពួកគេអាចធ្វើការសម្រេចចិត្តបានដោយខ្លួនឯង។
នៅពេលយើងសួរទៅកាន់កុមារថា តើពួកគេចង់បានអ្វីបំផុតនៅពេលធំឡើង? កុមារមួយចំនួនអាចនឹងប្រាប់ពីក្តីស្រមៃចង់បានការងារធ្វើ មានរថយន្តដែលគេពេញចិត្ត ឬទៅដើរកម្សាន្តនៅកន្លែងណាមួយ។ ប៉ុន្តែអ្វីដែលសំខាន់បំផុតសម្រាប់ពួកគេផងដែរនោះ គឺជារឿងតូចតាចប្រចាំថ្ងៃ ដូចជាការជ្រើសរើសអាហារដែលចង់ញ៉ាំ ការដើរលេងជាមួយមិត្តភក្តិ ការទិញរបស់ដែលខ្លួនស្រលាញ់ដោយចាយលុយផ្ទាល់ខ្លួន ឬការសម្រេចចិត្តធ្វើអ្វីមួយដោយមិនចាំបាច់សុំការអនុញ្ញាតរាល់ពេលនោះឡើយ។
នៅក្នុងក្រសែភ្នែករបស់កុមារ ពួកគេមើលឃើញមនុស្សពេញវ័យហាក់ដូចជាមានសេរីភាពក្នុងការសម្រេចចិត្តបែបនេះរាល់ថ្ងៃ។ ពួកគេតែងឃើញពីការសម្រេចចិត្តរបស់មនុស្សពេញវ័យទៅលើអ្វីដែលពួកគេចង់ទិញ កន្លែងដែលចង់ដើរលេង ឬការសន្សំលុយដើម្បីធ្វើអ្វីមួយ។ កុមារអាចមើលឃើញថានេះសេរីភាព ទោះបីពួកគេមិនទាន់អាចយល់ពីទម្ងន់នៃការទទួលខុសដែលលាក់ខ្លួននៅពីក្រោយសេរីភាពទាំងនោះក៏ដោយ។
អត្ថន័យដែលកុមារនិយាយថា “ពួកគេចង់ឆាប់ធំ”
ចង់ឆាប់ធំ គឺមិនមែនមានន័យថាពួកគេធុញទ្រាន់នឹងកុមារភាពនោះឡើយ។ ជាធម្មតា ពួកគេគ្រាន់តែចង់មានសិទ្ធសម្រេចចិត្តដោយខ្លួនឯងកាន់តែច្រើន។
ពេលពួកគេឈានចូលវ័យជំទង់ អ្វីៗក៏ចាប់ផ្តើមផ្លាស់ប្តូរបន្តិចម្តងៗ។ ពួកគេចាប់ផ្តើមស្គាល់ពីចំណង់ចំណូលចិត្តរបស់ខ្លួនកាន់តែច្បាស់ មានមិត្តភក្តិ និងសកម្មភាពសង្គមកាន់តែច្រើន ហើយក៏ចាប់ផ្តើមចង់សម្រេចចិត្តលើរឿងខ្លះដោយខ្លួនឯងផងដែរ។ អ្វីដែលពួកគេចង់បាន ក៏ចាប់ផ្តើមលែងជារឿងដែលមនុស្សធំអាចជ្រើសរើស ឬសម្រេចជំនួសឱ្យពួកគេដូចពីមុនទៀត។
ពេលខ្លះអាចជាសកម្មភាពតូចៗមួយចំនួន ដូចជាការទិញនំចំណីតិចតួចបន្ទាប់ពីចេញពីសាលា បញ្ចូលលុយទូរសព្ទ ទិញរបស់លេង ឬកាដូសម្រាប់មិត្តភក្តិ។ សម្រាប់មនុស្សធំ រឿងទាំងនេះប្រហែលមើលទៅធម្មតា ប៉ុន្តែការដែលអាចសម្រេចចិត្តលើរឿងទាំងនេះបានដោយខ្លួនឯង គឺជាអារម្មណ៍ដ៏មានន័យមួយសម្រាប់ពួកគេ។
លុយ អាចប្រែក្លាយពី “ការចង់បាន” ទៅជា “ជម្រើស” ការមានលុយនៅក្នុងដៃ មិនមែនមានន័យថាអាចទិញអ្វីៗគ្រប់យ៉ាងបាននោះទេ។វាត្រូវការការសម្រេចចិត្តថា តើអ្វីដែលសំខាន់ និងមានភាពចាំបាច់ជាងគេ។
ក្មេងជំទង់ម្នាក់ អាចជ្រើសរើសទៅលើការចាយវាយនៅថ្ងៃនេះ ឬអាចសន្សំទុកដើម្បីក្តីស្រមៃធំមួយណាមួយ។ បើគេសម្រេចចិត្តទិញរបស់មួយនៅថ្ងៃនេះ គេច្បាស់ជាត្រូវរង់ចាំយូរបន្តិច រហូតដល់អាចមានលទ្ធភាពទិញរបស់មួយផ្សេងទៀតបាន។ ប៉ុន្តែបើរើសយកការសន្សំ ពួកគេនឹងសម្លឹងឃើញខ្លួនឯងកំពុងឈានជើងមួយជំហានម្តងៗឈានទៅរកគោលដៅរបស់ខ្លួនដោយមោទនភាព។
សម្រាប់មនុស្សពេញវ័យ ការសម្រេចចិត្តបែបនេះកើតឡើងស្ទើររាល់ថ្ងៃ។ ប៉ុន្តែសម្រាប់កុមារ ឬក្មេងជំទង់ នេះគឺជាបទពិសោធថ្មីសម្រាប់ភាពម្ចាស់ការលើខ្លួនឯង។ ការសម្រេចចិត្តទិញអ្វីមួយ លែងត្រឹមតែជារឿងបំពេញចំណង់ពាក្យថា “ចង់បាន” ទៀតហើយ តែវាបានបង្កើតនូវសំណួរថ្មីមួយទៅលើការទទួលខុសត្រូវរបស់ពួកគេថា “តើវាពិតជាអ្វីដែលខ្ញុំត្រូវចំណាយលុយទិញមែនទេ”?
ពេលខ្លះ ជម្រើសដែលកូនៗសម្រេចចិត្តជ្រើសរើស អាចនឹងខុសពីការគិតរបស់ឪពុកម្តាយ។ ប៉ុន្តែ ភាពខុសគ្នានេះហើយ ដែលធ្វើឱ្យរាល់វិនាទីនៃការសម្រេចចិត្តរបស់ពួកគេកាន់តែមានន័យ។ ព្រោះរាល់ពេលដែលកូនៗចាប់ផ្តើមសម្រេចចិត្តលើរឿងលុយកាក់ដោយខ្លួនឯង គឺជាការបើកទំព័រមេរៀនជីវិតដែលបង្រៀនពួកគេឱ្យយល់ដឹងពីចំណងទាក់ទងគ្នាពីអ្វីដែលពួកគេជ្រើសរើស លទ្ធផលដែលនឹងកើតឡើងបន្ទាប់ និងឱកាសដែលកំពុងរង់ចាំពួកគេនៅថ្ងៃមុខ។
ពីការចង់បាន ឈានទៅរកសម្រេចចិត្តដោយខ្លួនឯង
សាកស្រមៃថា ក្មេងជំទង់ពីរនាក់ទទួលបានប្រាក់ចាយដូចគ្នា។ ម្នាក់សម្រេចចិត្តចាយភ្លាម។ ចំណែកម្នាក់ទៀត សន្សំទុកមួយផ្នែកសម្រាប់របស់ដែលខ្លួនចង់បាននៅពេលក្រោយ។ ពួកគេទាំងពីរអាចមើលឃើញលទ្ធផលដោយខ្លួនឯង។ ម្នាក់ទទួលបានអ្វីដែលខ្លួនចង់បាននៅថ្ងៃនេះ។ ចំណែកម្នាក់ទៀត កំពុងខិតទៅជិតគោលដៅធំជាងមុនទៅថ្ងៃមុខ។
តាមពិតទៅ នេះហើយជាអារម្មណ៍នៃភាពជាម្ចាស់ការ ដែលកុមារ និងក្មេងជំទង់តែងតែប្រាថ្នាចង់បាន។ វាមិនមែនជាការទាមទារសិទ្ធធំដុំនោះទេ តែជាលទ្ធភាពដែលពួកគេអាចចាត់ចែងរឿងរ៉ាវប្រចាំថ្ងៃដោយខ្លួនឯងដូចជា ការចាយវាយ ការសន្សំ ការកំណត់គោលដៅសម្រាប់របស់ដែលខ្លួនស្រលាញ់ និងអាចទទួលរង្វាន់ពីការធ្វើអ្វីមួយបាន។ មើលមួយភ្លែត នេះអាចត្រឹមតែជាសេរីភាពតូចតាច ប៉ុន្តែវាគឺជាជំហានដំបូងដ៏មានអត្ថន័យបំផុត ដែលជួយត្រួសត្រាយផ្លូវឱ្យក្មេងជំទង់ចាប់ផ្តើមរៀនម្ចាស់ការលើខ្លួនឯង និងបោះជំហានទៅរកភាពជាម្ចាស់ការបានកាន់តែប្រសើរជាបន្តបន្ទាប់។
ប្រើប្រាស់គណនី WingGen ជាជំហានដំបូងសម្រាប់ការសម្រេចចិត្តហិរញ្ញវត្ថុរបស់ពួកគេ គណនី WingGen របស់ធនាគារ វីង ត្រូវបានបង្កើតឡើងសម្រាប់កុមារ និងក្មេងជំទង់ដែលមានអាយុចាប់ពី ១០ ដល់ ១៧ ឆ្នាំ ដែលអាចចាប់ផ្តើមធ្វើការសម្រេចចិត្តទាំងនេះដោយខ្លួនឯង។ គណនីនេះមានលក្ខណៈពិសេសលើសពីគណនីសន្សំសម្រាប់កុមារទូទៅ ព្រោះវាផ្តល់ជូននូវបទពិសោធធនាគារឌីជីថល ដែលពួកគេអាចពិនិត្យមើលសមតុល្យទឹកប្រាក់ ស្កេនទូទាត់តាម KHQR បង់វិក្កយបត្រ បញ្ចូលលុយទូរសព្ទ សន្សំប្រាក់ដើម្បីគោលដៅ សកម្មភាពសប្បាយៗជាមួយការបំពេញបេសកកម្មប្រចាំខែ និងទទួលបាន វីងភ័ញ ទៀតផង។
ជាមួយគ្នានេះ មាតាបិតាក៏នៅតែអាចចូលរួម និងមើលការខុសត្រូវតាមអេប Wing Bank ដោយអាចផ្ញើប្រាក់ កំណត់ប្រាក់ចាយប្រចាំខែ តាមដានសកម្មភាពចាយវាយ និងកំណត់កម្រិតនៃការចាយវាយរបស់កូនៗឱ្យបានសមស្រប។ កូនៗទទួលបានសេរីភាពទូលំទូលាយក្នុងការចាត់ចែង ខណៈដែលឪពុកម្តាយនៅតែអាចមើលឃើញ និងផ្តល់ការណែនាំដល់កូនៗនៅពេលចាំបាច់។
មុខងារ Savings Power, Scan-to-Pay Power និង Missions Power អាចប្រើប្រាស់បានចាប់ពីពេលនេះតទៅ។ ចំណែកមុខងារ Save-for-a-Goal Power នឹងត្រូវបានដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ដើម្បីផ្តល់ជូនអតិថិជនប្រើប្រាស់គណនី WingGen អាចមានជម្រើសថ្មីមួយទៀតក្នុងការសន្សំប្រាក់ជាបណ្តើរៗ ដើម្បីសម្រេចបាននូវអ្វីដែលពួកគេប្រាថ្នាចង់បាន។
ជាមួយគណនី WingGen បំណងប្រាថ្នាដែលចង់ឆាប់ធំរបស់កូនៗ ត្រូវបានប្រែក្លាយជារឿងមួយដ៏មានន័យ និងមានប្រយោជន៍។ នេះគឺជាឱកាសដ៏ល្អមួយ សម្រាប់ឱ្យពួកគេរៀនជ្រើសរើស រៀនសន្សំ និងបន្តលូតលាស់ និងសម្លឹងមើលភាពរីកចម្រើនរបស់ខ្លួនឯង នៅក្នុងបរិយាកាសមួយដែលត្រូវបានបង្កើតឡើងយ៉ាងពិសេស សម្រាប់ពួកគេដែលជាយុវវ័យជំនាន់ថ្មី។
មាតាបិតាអាចទាញយកអេប Wing Bank ថ្ងៃនេះ ដើម្បីបើកគណនី WingGenឱ្យកូនៗ ឬអញ្ជើញទៅកាន់សាខាធនាគារ វីង ដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងមកកាន់លេខ 023 999 989 សម្រាប់ព័ត៌មានបន្ថែម៕













