FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភេសជ្ជៈប៉ូវកម្លាំងកម្ពុជា នាំបងប្អូនអ្នកខេត្តកណ្តាលរួមគ្នាអុំទូក ដើម្បីសង្គ្រោះជីវិតកុមារកម្ពុជា!

25-10-2026 14:54

(ភ្នំពេញ)៖ សម្លេងស្គរលាន់រំពង និងការប្រណាំងទូកងដ៏ស្វិតស្វាញ នឹងត្រឡប់មកសាជាថ្មី ក្នុង «ពិធីបុណ្យអុំទូកសាមគ្គីសង្គ្រោះកុមារកម្ពុជា» ក្រោមការឧបត្ថម្ភផ្តាច់មុខពីភេសជ្ជៈប៉ូវកម្លាំងកម្ពុជា ដើម្បីអបអរសាទរប្រពៃណីវប្បធម៌ខ្មែរ និងរួមចំណែកប្រមូលមូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺជូនកុមារកម្ពុជាដោយឥតគិតថ្លៃ នៅថ្ងៃទី៣១ ខែតុលា និងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះនៅវត្តល្វាសរ ស្រុកល្វាឯម ខេត្តកណ្តាល។

លើសពីការប្រកួតប្រជែងដើម្បីដណ្តើមជ័យជម្នះ ពិធីបុណ្យនេះក៏ជាឱកាសបង្ហាញពីស្មារតីសាមគ្គីភាព និងទឹកចិត្តសប្បុរសធម៌របស់ប្រជាពលរដ្ឋខ្មែរ តាមរយៈការជួបជុំទស្សនាការប្រណាំងទូកង និងការបរិច្ចាគថវិកាតាមលទ្ធភាព ដើម្បីគាំទ្រដល់ការថែទាំសុខភាពកុមារ។ ការរួមបញ្ចូលគ្នារវាងពិធីបុណ្យប្រពៃណី និងសកម្មភាពមនុស្សធម៌នេះ មិនត្រឹមតែបង្កើតបរិយាកាសរីករាយក្នុងសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីកម្លាំងនៃការរួបរួមគ្នា ដែលអាចចូលរួមចំណែកដ៏មានតម្លៃដល់សង្គម និងអនាគតរបស់កុមារកម្ពុជាផងដែរ។

ក្នុងនាមជាផលិតផលខ្មែរ ភេសជ្ជៈប៉ូវកម្លាំងកម្ពុជាមិនត្រឹមតែចូលរួមគាំទ្រព្រឹត្តិការណ៍ប្រពៃណី និងសកម្មភាពសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសកុមារដែលជាទំពាំងស្នងឫស្សី និងជាធនធានដ៏សំខាន់សម្រាប់អនាគតប្រទេសជាតិ។

កុំភ្លេចណា! សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ នាំក្រុមគ្រួសារ និងមិត្តភក្តិ មកចូលរួមទស្សនាការប្រណាំងទូកង និងអបអរសាទរប្រពៃណីខ្មែរក្នុង «ពិធីបុណ្យអុំទូកសាមគ្គីសង្គ្រោះកុមារកម្ពុជា» នៅថ្ងៃទី៣១ ខែតុលា និងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវត្តល្វាសរ ភូមិល្វាសរ ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្តាល៕

*ភេសជ្ជៈប៉ូវកម្លាំងកម្ពុជាអុំទូកសង្គ្រោះជីវិតកុមារកម្ពុជា