GANZBERG Snow × CG Tour Concert ត្រៀមអង្រួនឆាកនៅវេងស្រេងជាមួយ Vibe តន្ត្រី Hip-Hop ដ៏ថ្មី និងប្លែក!
23-10-2026 14:13
(ភ្នំពេញ)៖ GANZBERG Snow បានត្រៀមខ្លួនរួចជាស្រេចដើម្បីនាំយកកម្មវិធី CG Tour Concert មកកាន់តំបន់វេងស្រេង បង្កើតបរិយាកាសថ្មីមួយជាមួយតន្ត្រី Hip-Hop ដ៏ឡូយ និងភាពសប្បាយរីករាយសម្រាប់អ្នកគាំទ្រ។ ព្រឹត្តិការណ៍តន្ត្រីដ៏អស្ចារ្យនេះនឹងធ្វើឱ្យរាត្រីនៅវេងស្រេងកាន់តែមានភាពរស់រវើក និងពោរពេញដោយថាមពល។
កម្មវិធីនេះនឹងនាំមកនូវការសម្តែងដ៏កក្រើកពីក្រុម CG ដែលមានដូចជា Bross La, Seav JKS, KingChi, 1NE, & MC Sey រួមជាមួយសិល្បករវ័យក្មេងដ៏ពេញនិយម ម្ចាស់បទមេតំបន់ លោក ទេព ពិសិដ្ឋ។ អ្នកគាំទ្រនឹងបានរីករាយជាមួយបទចម្រៀងល្បីៗ និង Vibe ដ៏ពិសេស ដែលនឹងធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ និងប្លែកខុសពីធម្មតា។ GANZBERG Snow មិនត្រឹមតែរៀបចំការប្រគំតន្ត្រីប៉ុណ្ណោះទេ ថែមទាំងត្រៀមបង្កើតបទពិសោធន៍ថ្មីៗជាច្រើន ដើម្បីឱ្យអ្នកគាំទ្របានជួបជុំ ស្រែកច្រៀង និងរីករាយជាមួយគ្នា COOL LIKE THAT! ព្រឹត្តិការណ៍នេះសន្យាថានឹងក្លាយជារាត្រីមួយដែលមិនអាចបំភ្លេចបានសម្រាប់អ្នកចូលរួមទាំងអស់៕





