ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល !
21-10-2026 19:43
(ភ្នំពេញ)៖ ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការផលិតផលិតផលប្រកបដោយគុណភាព និងការទទួលខុសត្រូវចំពោះអ្នកប្រើប្រាស់។
ត្រឹមរយៈពេលត្រឹមជាង ៤ឆ្នាំ នៃប្រតិបត្តិការ ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលបញ្ជាក់ពីគុណភាពរហូតដល់ ១០០ ដែលក្នុងនោះរួមមានមេដាយមាស និងពានពេជ្រ និងពានកិត្តិយសដ៏ខ្ពង់ខ្ពស់ Prize of the Jury 2026 ពីស្ថាប័នវាយតម្លៃគុណភាពអន្តរជាតិ Monde Selection តាមរយៈការជ្រើសរើសដោយឯកច្ឆន្ទពីគណៈវិនិច្ឆ័យអន្តរជាតិជាផលិតផលគុណភាពលេខ១ទូទាំងពិភពលោក។
លើសពីគុណភាព និងរសជាតិ សុវត្ថិភាពក៏ជាផ្នែកដ៏សំខាន់សម្រាប់ក្រុមហ៊ុន វឌ្ឍនៈ។ ក្រុមហ៊ុនទទួលបានវិញ្ញាបនបត្រ ISO 9001 និង ISO ២២០០០ ហើយអ្វីដែលកាន់តែអស្ចារ្យ ក្រុមហ៊ុន វឌ្ឍនៈ បានទទួលវិញ្ញាបនបត្រ FSSC 22000 ដែលបានក្លាយជាក្រុមហ៊ុនក្នុងស្រុកដំបូងបំផុតក្នុងប្រទេសកម្ពុជាទទួលស្គាល់ដោយប្រព័ន្ធសុវត្ថិភាពចំណីអាហារពិភពលោក។
ការទទួលស្គាល់ពីស្តង់ដារសុវត្ថិភាពចំណីអាហារជាសកលនេះ ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យវាយតម្លៃ ការធ្វើសវនកម្មឯករាជ្យលើខ្សែសង្វាក់ផលិតកម្មទាំងមូល ហើយនេះពិតជា បានផ្តល់ទំនុកចិត្តជូនអតិថិជនក្នុងការទទួលទានផលិតផល ដែលមានគុណភាពល្អដ៏ពិត ប្រាកដ។
សមិទ្ធផលទាំងនេះ ជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន វឌ្ឍនៈ ក្នុងការលើកកម្ពស់គុណភាព សុវត្ថិភាព និងស្តង់ដារផលិតកម្ម ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់នូវផលិតផលដែលអាចជឿទុកចិត្ត ព្រមទាំងរួមចំណែកលើកស្ទួយកិត្យានុភាពផលិតផលខ្មែរ។
ជ្រើសរើសគុណភាព ជ្រើសរើសផលិតផលក្រុមហ៊ុន វឌ្ឍនៈ ប្រកបអាជីវកម្មដោយការទទួលខុសត្រូវ ភាពសុចរិត ទំនុកចិត្ត៕










