FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា ដណ្ដើមបានមេដាយដំបូង ក្នុងការប្រកួតកីឡាអាស៊ី ប៉ារ៉ាហ្គេម លើកទី៥ នៅជប៉ុន

20-10-2026 21:25

(ភ្នំពេញ)៖ ក្រុមអត្តពលិកជនពិការកម្ពុជា បានឈ្នះមេដាយដំបូង ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ប៉ារ៉ាហ្គេម លើកទី៥ ឆ្នាំ២០២៦ នៅទីក្រុង Nagoya ប្រទេសប៉ុន នៅល្ងាចថ្ងៃទី២០ ខែតុលានេះ ដោយកីឡាករអត្តពលកម្មជនពិការ វ៉ាន វ៉ុន លើវិញ្ញាសា 100m T54 ផ្នែកបុរស។

សម្រាប់វិញ្ញាសាខាងលើ វ៉ាន វ៉ុន បានឆ្លងកាត់ការប្រកួត ២លើក ដោយលើកទី១ កីឡាករឆ្នើមរបស់កម្ពុជា បានឈរលេខ១ ក្នុងវគ្គជម្រុះ ដែលមានអត្តពលិក ៦រូប ហើយបានឡើងមកជុំផ្ដាច់ព្រ័ត្រ បានបញ្ចប់នៅចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមអត្តពលិក ៨រូប នាំឲ្យ វ៉ាន វ៉ុន ទទួលបានមេដាយសំរឹទ្ធដំបូងជូនជាតិតែម្ដង៕