FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចាប់ផ្តើមកសាងអាជីពគណនេយ្យករជំនាញជាមួយកម្មវិធី CAT & ACCA នៅ CamEd Business School

01-10-2026 11:53

(ភ្នំពេញ)៖ ការសិក្សា CAT (Certified Accounting Technician) និងបន្តទៅ ACCA (Association of Chartered Certified Accountants) នៅ CamEd Business School គឺជាជម្រើសដ៏ល្អសម្រាប់សិស្សដែលមានបំណងអភិវឌ្ឍអាជីព ក្នុងវិស័យគណនេយ្យ ហិរញ្ញវត្ថុ សវកម្ម ពន្ធដារ និងការបង្កើតអាជីវកម្ម។

CAT គឺជាសញ្ញាបត្រជំនាញអ្នកបច្ចេកទេសផ្នែកគណនេយ្យ ដែលជួយសិស្សកសាង មូលដ្ឋានគ្រឹះយ៉ាងរឹងមាំ ក្នុងវិស័យ គណនេយ្យ និងអភិវឌ្ឍជំនាញសម្រាប់ ឱកាសការងារ។

ACCA គឺជាសញ្ញាបត្រគណនេយ្យករជំនាញ ដែលផ្តល់ចំណេះដឹង និងជំនាញ កម្រិតខ្ពស់ក្នុងគណនេយ្យ ហិរញ្ញវត្ថុ សវនកម្ម និងអាជីវកម្ម ដើម្បីត្រៀមខ្លួន សម្រាប់អាជីពជាអ្នកជំនាញ។

CamEd គឺជាវិទ្យាស្ថានអន្តរជាតិដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលទទួលបាន ACCA Platinum Approved Learning Partner ដែលបង្ហាញពីការប្តេជ្ញាចិត្ត របស់ ស្ថាប័នក្នុងការផ្តល់ការអប់រំ និងការគាំទ្រដែលមានគុណភាពសម្រាប់សិស្ស ដែលកំពុងសិក្សាកម្មវិធី CAT & ACCA។​

សិក្សាជាមួយសាស្ត្រាចារ្យដែលមានបទពិសោធន៍ និងជំនាញវិជ្ជាជីវៈក្នុងវិស័យ គណនេយ្យ ហិរញ្ញវត្ថុ និងអាជីវកម្ម ព្រមទាំងទទួលបានការអប់រំ និងសញ្ញាបត្រ ដែលស្របតាមស្តង់ដារអន្តរជាតិ។ លើសពីការសិក្សាក្នុងថ្នាក់ CamEd ក៏មានទំនាក់ទំនង យ៉ាងជិតស្និទ្ធជាមួយវិស័យគណនេយ្យ និងអាជីវកម្មនៅកម្ពុជា ដោយនិស្សិត ដែលបានបញ្ចប់ការសិក្សាពី CamEd មានឱកាស ខ្ពស់ចូលធ្វើការនៅក្រុមហ៊ុនធំៗ ជាពិសេសជាមួយ Big Four​ Company ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខ៖ ០៧០ ៦៧៣​ ៦៧៣ ឬ ០១០ ៩៨៦ ៥២៣ និងតេឡេក្រាម ០៧៨​ ៥៨៨ ៨៨៦ ឬក៏ចូលទៅកាន់គេហទំព័រ www.cam-ed.edu.kh៕